ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងប្រុសម្នាក់មានជាតិស្ករក្នុងឈាមលើសកម្រិតធម្មតា ២០ ដង ក្រោយមានទម្លាប់ញ៉ាំអាហារតាមចិត្តមិនចេះតមទាល់តែសោះ

    BY Khmernote Media July 18, 2019
    ក្មេងប្រុសម្នាក់មានជាតិស្ករក្នុងឈាមលើសកម្រិតធម្មតា ២០ ដង ក្រោយមានទម្លាប់ញ៉ាំអាហារតាមចិត្តមិនចេះតមទាល់តែសោះ

    ចិន៖ បច្ចុប្បន្ននេះមានចំណីអាហារ និងភេសជ្ជៈជាច្រើនដែលសម្បូរទៅដោយជាតិស្ករ និងជាតិខ្លាញ់លើសកម្រិត ត្រូវបានគេដាក់លក់យ៉ាងព្រោងព្រាតនៅក្នុងទីផ្សារ ហើយបើលោកអ្នកបន្តញ៉ាំអាហារប្រភេទនោះជាប្រចាំលោកអ្នកនឹងមានបញ្ហាសុខភាពជាមិនខាន។ ជាក់ស្តែងក្មេងប្រុសអាយុ ១៦ ឆ្នាំ ត្រូវបានគេរកឃើញថា មានផ្ទុកជាតិស្ករនៅក្នុងឈាមខ្ពស់ជាងកម្រិតធម្មតា ២០ ដង ហើយរូបគេស្ទើរតែស្លាប់បាត់បង់ជីវិតទៀតផងមុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្មេងប្រុងរងគ្រោះមានឈ្មោះថា Xiao Ying រស់នៅក្នុងខេត្ត Hangzhou ប្រទេសចិន។ ទើបតែមានអាយុ ១៦ ឆ្នាំមែន តែរូបគេមានទម្ងន់ខ្លួនរហូតដល់ ១០០ គីឡូក្រាមទៅហើយ។ Xiao Ying ជាក្មេងម្នាក់ដែលមានទម្លាប់ទទួលទានអាហារមានជាតិសាច់ ជាតិខ្លាញ់ និងផឹកភេសជ្ជៈមានរសជាតិផ្អែមខ្លាំងជាប្រចាំ។

    នៅក្នុងថ្ងៃកើតហេតុស្រាប់តែរូបគេមានអាការវិលមុខ ក្អួត ត្រជាក់សាច់ ស្រែកទឹកខ្លាំងខុសពីធម្មតា និងត្រូវដួលសន្លប់ទៀតផង។ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យគេបានរកឃើញថា កម្រិតជាតិស្ករនៅក្នុងឈាមរបស់គេឡើងខ្ពស់លើសកម្រិតធម្មតារហូតដល់ ២០ ដង (កម្រិតជាតិស្ករនេះគឺស្មើនឹងកម្រិតជាតិស្ករនៅក្នុងតែគុជមួយកែវ) ដែលករណីនេះវេជ្ជបណ្ឌិតមិនធ្លាប់ជួបទាល់តែសោះ។ ជាងនេះទៅទៀត​ កុមាររងគ្រោះក៏ត្រូវបានគេរកឃើញថា មានជំងឺទឹកនោមផ្អែមប្រភេទ ២  ហើយរាងកាយរបស់គេមានផ្ទុកជាតិអាស៊ី​ត និងជាតិខ្លាញ់លើលកម្រិតជាខ្លាំង។

    ដើម្បីចៀសវាងកើតមានបញ្ហាដូចករណីខាងលើនេះ សូមលោកអ្នកត្រូវចេះតមអាហារឲ្យបានត្រឹមត្រូវគឺគួរញ៉ាំបន្លែ ផ្លែឈើឲ្យច្រើនជាងសាច់ កាត់បន្ថយភេសជ្ជៈមានរសជាតិផ្អែម ឬគ្រឿងស្រវឹង និងត្រូវហាត់ប្រាណជាប្រចាំផងដែរ។

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay