ការសិក្សាបង្ហាញថា តែគុជរសជាតិ Brown Sugar ជាភេសជ្ជៈ ដែលប៉ះពាល់ដល់សុខភាពខ្លាំងបំផុត
តែគុជគឺជាភេសជ្ជៈមួយប្រភេទ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ព្រោះតែវាមានរសជាតិឆ្ងាញ់ និងបង្ហាញពីភាពស៊ីវិល័យបំផុតសម្រាប់ក្រុមយុវវ័យ។ តែគុជត្រូវបានគេផ្សំឡើងដោយមានរសជាតិផ្សេងៗគ្នាជាច្រើនប្រភេទ ដើម្បីបំពេញតាមការចូលចិត្តរបស់មនុស្សផ្សេងគ្នាដែរ។ ទន្ទឹមនឹងការពេញនិយមរបស់តែគុជនេះ មានការសិក្សាមួយបានរកឃើញថា តែគុជជាប្រភេទភេសជ្ជៈ ដែលមានផ្ទុកជាតិស្ករខ្ពស់លើសកម្រិតស្តង់ដារសុខភាព។
ការសិក្សាដែលបានធ្វើឡើងដោយមន្ទីរពេទ្យ Mount Alvernia ប្រទេសសិង្ហបុរីបានបង្ហាញថា ក្នុងតែគុជមានផ្ទុកជាតិស្ករជាមធ្យមពី ៧,៥ រហូតដល់ ១៨,៥ ស្លាបព្រាកាហ្វេ ក្នុងនោះគឺតែគុជរសជាតិ Brown Sugar មានផ្ទុកជាតិស្ករច្រើនជាងគេ ពោលគឺ ១៨,៥ ស្លាបព្រាកាហ្វេក្នុងតែគុជមួយកែវ។ ខាងក្រោមនេះគឺជាតារាងបង្ហាញពីកម្រិតជាតិស្ករក្នុងតែគុជតាមប្រភេទរសជាតិនីមួយៗ៖

នេះជាតារាងបង្ហាញពីចំនួនការឡូរីនៅក្នុងប្រភេទគុជផ្សេងៗគ្នា សម្រាប់លោកអ្នកជ្រើសដាក់បន្ថែមក្នុងតែគុជ៖
សូមបញ្ជាក់ថា តាមអ្នកជំនាញផ្នែកសុខភាពបានណែនាំថា សម្រាប់មនុស្សប្រុសសម្នាក់ជាមធ្យមគឺត្រូវការជាតិស្ករត្រឹមតែ ៣៧,៥ ក្រាម ឬ ៩ ស្លាបព្រាកាហ្វេ ហើយមនុស្សស្រីត្រូវការជាតិស្ករត្រឹមតែ ២៥ ក្រាម ឬ ៦ ស្លាបព្រាកាហ្វេប៉ុណ្ណោះក្នុងមួយថ្ងៃ៕
អត្ថបទ៖ ភក្តី
