ខ្មែរណូត

ស្វែងរក

  • PR

    Step និង ស្រីឡាង ទទួលការគាំទ្រខ្លាំង ក្នុងបេសកម្ម OPPO Photography Academy

    BY Khmernote Media July 18, 2019
    Step និង ស្រីឡាង ទទួលការគាំទ្រខ្លាំង ក្នុងបេសកម្ម OPPO Photography Academy

    កាលពីពេលថ្មីនេះក្រុមការងារ OPPO Photography Academy បានចុះទៅដល់តំបន់ទេសចរណ៍កំពង់ភ្លុកដែលជាតំបន់ទេសចរណ៍បែបធម្មជាតិមួយ ដ៏ទាក់ទាញ និង មានប្រជាប្រិយភាពខ្លាំងក្នុងខេត្តសៀមរាប។ ក្រៅពីបំពេញបេសកម្មជាមួយក្រុមការងារ OPPO ដើម្បីផ្តិតយករូបភាពដ៏ល្អឥត ខ្ចោះស្តីពីវប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរមកផ្សព្វផ្សាយបន្ថែមទៀតនោះ។ តារាចំរៀង និង តារាសម្តែងដ៏មានប្រជាប្រិយភាពទាំងពីរ ព្រមជាមួយនឹងក្រុមការងារ OPPO Photography Academy បានឆ្លៀត ឱកាសចូលសួរសុខទុក្ខ និង ចែកសម្ភារៈសិក្សាដល់កុមារាកុមារីតូចៗដ៏គួរឲ្យស្រលាញ់នៅតំបន់ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ប្រកបដោយស្នាមញញឹម ពោរពេញដោយភាពរីករាយ ស្និតស្នាលថែមទៀតផង ស្របពេលជាមួយគ្នានោះដែរពួកគេក៏បានទទួលការកោតសរសើរខ្លាំងពីក្រុម Fan ជាច្រើន ចំពោះ ទង្វើសប្បុរសធម៌របស់អ្នកទាំង២ និង ក្រុមការងារទូរស័ព្ទដៃ OPPO។ បេសកម្មជាលើកដំបូងនេះរបស់ OPPO Photography Academy អាចចាត់ទុកបានថាជាភាពជោគជ័យមួយរបស់ OPPO ដោយពួកគេបានធ្វើរឿងល្អៗជាច្រើនក្នុងសង្គមកម្ពុជា ផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ចែករំលែកគ្នាផងដែរ ! ដូច្នេះយើងរង់ចាំមើលថាបេសកម្មបន្តរបស់ OPPO Photography Academy គឺជាអ្វី?
    សូមបញ្ជាក់ថា “OPPO Photography Academy” គឺជាសមាគមថតរូបមួយដែលបង្កើតឡើងដោយក្រុមហ៊ុនទូរស័ព្ទចល័ត OPPO ដោយសមាគមថតរូបមួយនេះនឹងផ្តល់ឱកាសសម្រាប់អ្នកដែលមាននិស្ស័យ និង ស្រលាញ់ការថតរូបខ្លាំងនៅក្នុងប្រទេសកម្ពុជា បានចូលសិក្សាជំនាញថតរូបល្អៗ បង្កើននូវគំនិតច្នៃប្រឌិតថ្មីៗរបស់ពួកគេ ដើម្បីបង្ហាញទៅកាន់ពិភពលោក តាមរយៈសមាគមដែលបង្កើតឡើងជាផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា មិនតែប៉ុណ្ណោះ “OPPO Photography Academy” មានទស្សនវិស័យជួយដល់អ្នកដែលស្រលាញ់ការថតរូបទាំងអស់នៅក្នុងប្រទេសកម្ពុជា ឲ្យទទួលបានឱកាសកាន់តែងាយស្រួលក្នុងការបង្ហាញពីស្នាដៃថតរូបភាពដ៏ស្រស់ស្អាតនៃវប្បធម៌ ប្រពៃណីដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោក ប្រកបដោយសិល្បៈច្នៃប្រឌិត និង មានគុណភាពខ្ពស់ ហើយសមាគមនេះកំពុងតែប្រតិបត្តិការលើបេសកម្មប្រមូលផ្តុំអ្នកដែលមានឆន្ទៈក្នុងការថតរូបភាព ឬ ប្រមូលផ្តុំក្រុមអ្នកដែលស្រលាញ់ការថតរូបដូចគ្នា មកជួបប្រជុំគ្នាតែមួយនៅក្នុងសមាគមនេះ ដើម្បីជំរុញ និង ពន្លឿនជំនាញថតរូបប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់នៅក្នុងប្រទេសកម្ពុជា ។ ប្រសិនបើលោកអ្នកចង់ជ្រាបច្បាស់អំពីសកម្មភាពនៃសមាគមនេះ សូមចូលទៅកាន់ Page ផ្លូវការ https://www.facebook.com/oppoacademykh/ ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay