អន្តរជាតិ
ពស់ថ្លាន់ ដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើលោក មួយក្បាលតម្លៃជិតកន្លះលានដុល្លារ
BY Khmernote Media
July 22, 2019
ពស់ថ្លាន់មួយប្រភេទត្រូវបានគេចាត់ទុកថា ជាប្រភេទពស់ថ្លាន់ដែលមានតម្លៃខ្ពស់បំផុតពោលគឺតម្លៃវាឡើងរហូតដល់ ៤៣៧,៩៨០ ដុល្លារអាមេរិក។ ពស់ដែលមានតម្លៃថ្លៃជាងគេលើពិភពលោកនេះគឺជាពស់ថ្លាន់បៃតងលាយពណ៌ខៀវ ដែលជាពូជសត្វដ៏កម្រ និងស្ទើរតែផុតពូជទៅហើយ។ ពូជពស់ថ្លាន់នេះត្រូវបានគេរកឃើញមានរស់នៅតំបន់កោះនៃប្រទេសឥណ្ឌូនេស៊ី និងកោះមួយចំនួននៃប្រទេសអូស្រ្តាលី។ ដោយសារតែវាជាពូជសត្វពស់ដែលកម្រដូចនេះហើយ ទើបតម្លៃរបស់វាខ្ពស់ ព្រោះគេត្រូវទិញវាមកចិញ្ចឹម និងរក្សាទុកដើម្បីឲ្យវាបន្តពូជទៀត បើមិនដូចនោះទេវាអាចនឹងផុតពូជបាន។ តោះទៅមើលពស់ថ្លាន់ស្អាតៗដូចខាងក្រោមនេះ៖


អត្ថបទ៖ ភក្តី
