ព្រឹត្តិការណ៍គម្រប់ខួប៤ឆ្នាំ របស់ PNN ពិតជាពិសេស មានវត្តមានតារាខ្មែរល្បី និង លោក mario maurer ចូលរួម
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ស្ថានីយទូរទស្សន៍ PNN បានរៀបចំនូវព្រឹត្តិការណ៍គម្រប់ខួប៤ឆ្នាំរបស់ខ្លួនដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀង តារាសម្តែងកម្ពុជាល្បីៗជាច្រើនរូប ដូចលោកវ៉ៃហាំង យូប៊ីន លោកអេតវីន លោកងួន ចាន់ដាវីត និងក្រុមចម្រៀង Small World Small Band និងជាពិសេសគឺតារាសម្តែងមកពីប្រទេសថៃគឺលោក mario maurer ក្នុងកម្មវិធី «ជំនួបតារាភីអិនអិន២០១៩ » ដែលបានប្រព្រឹត្តឡើងនៅក្នុង ព្រីមមៀរ សែនសុខ ពីម៉ោង ៦ ដល់ម៉ោង ៨យប់។
ក្នុងព្រឹត្តិការណ៍គម្រប់ខួប៤ឆ្នាំរបស់ភីអិនអិន មានការឲ្យអ្នកគាំទ្រទៅថតរូបជាមួយនឹងតារាសម្តែងខ្មែរថៃ ជាពិសេសមានការលេងល្បែងកម្សាន្តទស្សទាយ ទទួលបានរង្វាន់ពិសេសៗពី PNN។ ក្នុងឱកាសនោះក៏មានការបកស្រាយបទចម្រៀងជាភាសាខ្មែរក្នុងខ្សែភាពយន្ត គ្រូពេទ្យថងឯក ដែល PNN នឹងយកមកចាក់បញ្ជាំងក្នុងពេលឆាប់ៗនេះ។ នេះសបញ្ជាក់ថាស្ថានីយទូរទស្សន៍PNNតែងតែបម្រើជូនដល់ទស្សនិកជនទាំងការកម្សាន្តប្រកបដោយចំណេះដឹង ខ្សែភាពយន្តភាគខ្មែរ និងថៃ ថ្មីៗ ហើយឆ្នាំក្រោយ PNN នឹងធ្វើឲ្យកម្មវិធីគំរប់ខួបកាន់តែពិសេសនិងមានភាពសប្បាយរីករាយ៕








