កីឡា

ឆន្ទៈកីឡា និង ខ្មែរនគរ FC បន្ដដណើរឆ្ពោះទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3

BY
Khmernote Media
March 26, 2018

នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 10 កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះក្រុមហ៊ុន Ganzberg Beer បានស្វែងរកឃើញ 2 ក្រុមទៀតហើយដែលបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម ឆន្ទៈកីឡា​ និងក្រុម ខ្មែរនគរ FC។

ការប្រកួតដ៏ជក់ចិត្តរបស់គូរទាំងពីរកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះពិតជាល្អមើលមែនទែន ដោយក្រុមទាំងអស់បានប្រើប្រាស់យុទ្ធសាស្រ្ដនិងបច្ចេកទេសរៀងៗខ្លួនដើម្បីបើកការសម្រុកមកលើគូរប្រកួតរបស់ពួកគេ។ ក្រោយពេលបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី 10 នេះក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម ឆន្ទៈកីឡា និងក្រុម ខ្មែរនគរ FC។

លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញរបស់គូរទាំងពីរនេះគឺ៖
ក្រុម ឆន្ទៈកីឡា យកឈ្នះក្រុម The Parkway ដោយលទ្ធផល 9-2
ក្រុម ខ្មែរនគរ FC យកឈ្នះក្រុម យុវជននាឋអាស៊ី ដោយលទ្ធផល 5-2។

ក្រុម ឆន្ទៈកីឡា និងក្រុម ខ្មែរនគរ នឹងត្រូវឡើងទៅប៉ះគ្នានៅក្នុងវគ្គ Live Show 24 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងធ្វើឡើងរៀងរាល់រាត្រីថ្ងៃអាទិត្យ ចាប់ពីម៉ោង 8:00 យប់តទៅ និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានប្រាក់រង្វាន់ជ័យលាភី 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង

កុំុភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។

របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

Share This Post: