ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុនធានារ៉ាប់រង ប៊ីម៉ា និង ផាយ ផេ ប្រកាសភាពជាដៃគូ ដើម្បី​បង្កើន​ការ​ផ្តល់​ជូន​ផលិតផលធានារ៉ាប់រង​ដែលមាន​តម្លៃសមរម្យ​ដល់អតិថិជន​

    BY Khmernote Media July 26, 2019
    ក្រុមហ៊ុនធានារ៉ាប់រង ប៊ីម៉ា និង ផាយ ផេ ប្រកាសភាពជាដៃគូ ដើម្បី​បង្កើន​ការ​ផ្តល់​ជូន​ផលិតផលធានារ៉ាប់រង​ដែលមាន​តម្លៃសមរម្យ​ដល់អតិថិជន​

    រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុនធានារ៉ាប់រង ប៊ីម៉ា ដែលជាក្រុមហ៊ុនឈានមុខគេ​ ក្នុងការផ្តល់សេវាសុខភាព និងសេវាធានារ៉ាប់រងតាមរយៈប្រព័ន្ធទូរស័ព្ទ​ បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សរ​ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន បង់ប្រាក់តាមកម្មវិធីទូរស័ព្ទ ផាយ ផេ ដើម្បីបង្កើនលទ្ធភាពប្រើប្រាស់ផលិតផល ដែលងាយស្រួល និងមានតម្លៃសមរម្យសម្រាប់អតិថិជនដែលមិនទាន់ទទួលបានសេវាធានារ៉ាប់រងនៅកម្ពុជា។ ឥឡូវនេះអតិថិជន អាចចូលទៅក្នុងកម្មវិធី ផាយ ផេ នៅក្នុងទូរស័ព្ទដៃរបស់ពួកគេហើយបង់ប្រាក់ផលិតផលធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិតរបស់ ប៊ីម៉ា ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះតាមរយៈគណនី ផាយ ផេ របស់ពួកគេ។

    អត្រាកំណើន ធានារ៉ាប់រងនៅកម្ពុជានៅមានកម្រិតតិចជាង 1% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស មានន័យថាប្រសិនបើមានហេតុការ​អាក្រក់ណាកើតឡើង ចំពោះប្រជាពលរដ្ឋ គាត់ត្រូវប្រឈមនឹងបន្ទុកចំណាយខ្ពស់សម្រាប់​សុខភាព។ ផលិតផលប្រកបដោយភាពច្នៃប្រឌិតរបស់ ប៊ីម៉ា ដែលចំណាយចាប់ផ្តើមពី 1 ដុល្លារ ក្នុងមួយខែ អតិថិជនអាច​ចុះឈ្មោះ យ៉ាងឆាប់រហ័សនិងដោយមិនប្រើប្រាស់ឯកសារ។ ប៊ីម៉ា ប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទចល័ត បានផ្តល់ឲ្យអតិថិជនដែលមិនចាំបាច់មានបទពិសោធន៍ជាមួយបច្ចេកវិទ្យា ឬមិនមានលទ្ធភាពប្រើប្រាស់គណនីធនាគារ ទទួលបានសេវាធានារ៉ាប់រងនិងសេវាសុខភាពជាលើកដំបូង។ ភាពជាដៃគូជាមួយក្រុមហ៊ុន ផាយ ផេ ​នឹងអនុញ្ញាតឱ្យអតិថិជនកាន់តែច្រើនចុះឈ្មោះប្រើប្រាស់សេវាសំខាន់ៗទាំងនេះ។
    លោកស្រី គឹម​ តុលអំ នាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង ប៊ីម៉ា បានមានប្រសាសន៍ថា ” គោលបំណងរបស់ ប៊ីម៉ា​ គឺដើម្បីការពារអនាគតរបស់គ្រួសារទាំងអស់ យើងចង់ផ្តល់ ភាព​ងាយស្រួលតាមតែអាច​ធ្វើបាន​ ដើម្បី​ឲ្យប្រជាជនទាំងអស់​អាចប្រើប្រាស់ផលិតផលរបស់យើង។ នេះមានន័យថា ការចាប់ផ្តើមភាពជាដៃគូថ្មីនេះ ដើម្បីឲ្យអតិថិជនអាចប្រើប្រាស់ និងជ្រើសរើសវិធីសាស្រ្ត ទូទាត់ដែលសមស្របនឹងងាយស្រួល​សម្រាប់ពួកគាត់​។ តាមរយៈភាពជាដៃគូរជាមួយ ផាយ ផេ ដែលជាក្រុមហ៊ុន​ បង់ប្រាក់​តាម​កម្មវិធីទូរស័ព្ទ មានការរីកចម្រើន​លឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា យើងជឿជាក់ថា អតិថិជនច្រើនជាង 25 ម៉ឺននាក់នឹងទទួលបានសេវាធានារ៉ាប់រងអាយុជីវិត, ធានារ៉ាប់រងសម្រាកមន្ទីរពេទ្យ, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសុខភាពតាមទូរស័ព្ទ។

    ប៊ីម៉ា​ ចាប់ផ្តើមដំណើរការក្នុងប្រទេសកម្ពុជាឆ្នាំ 2014 និងកំពុងបម្រើសេវាធានារ៉ាប់រងដល់​​អតិថិជនជាង​កន្លះលាននាក់ និងបានផ្តល់ប្រាក់សំណងជាង 1 លានដុល្លារជូនដល់អតិថិជន។ តាមរយៈការច្នៃប្រឌិត និងការបង្កើនកិច្ចសហការ​ភាពជាដៃគូជាមួយក្រុមហ៊ុនសេវាកម្មបង់ប្រាក់នានា យើងនឹងអាចសម្រេចបាននូវគោលដៅរបស់យើង ក្នុងការ​ផ្តល់ការណែ​នាំ​​​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាពល​រដ្ឋ​ដែលមិនទាន់យល់ពីតម្លៃ និង​សារៈសំខាន់នៃធានារ៉ាប់រង។ ”
    លោក ថូម៉ាស ពុកូនី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផាយផេ បានឲ្យដឹងថា៖ “ផាយ ផេ ក្នុងនាមជាក្រុមហ៊ុន​បង់ប្រាក់​តាមទូរស័ព្ទ យើងកំពុងផ្តោតលើការកែលម្អ​ឲ្យកាន់តែ​ប្រសើរ​ឡើង​ សម្រាប់ប្រជាជនក្នុងការទទួលបាន និងអាចបង់ថ្លៃសេវាសំខាន់ៗ ដូចជា ការបង់​ប្រាក់​ធានារ៉ាប់រងអាយុជីវិតជាដើម។ យើងមានមោទនភាពក្នុងការសហការជាមួយ ប៊ីម៉ា​ ដើម្បីជួយពង្រីកការធានារ៉ាប់រងជីវិតដល់សហគមន៍កាន់តែធំទូលាយ – រួម​ជាមួយ​គ្នា​នេះ​ផងដែរ ក៏បានផ្តល់ភាពងាយស្រួលសម្រាប់ប្រជាជន ក្នុងការបង់​ប្រាក់​ធានា​រ៉ាប់​រង​ប្រចាំ​ខែ​តាម​រយៈកម្ម​វិធី​ទូរស័ព្ទដែល​មិនចាំបាច់​ប្រើសាច់ប្រាក់ ។ ”

    អតិថិជនរបស់ ផាយ ផេ អាចទទួល​បាន​សេវា​ធានា​រ៉ាប់​រង​អាយុជីវិត, គ្រោះថ្នាក់បុគ្គល និងសេវាសុខភាពតាមរយៈកម្មវិធីនេះ ដែលចំណាយចាប់ពី 1 ដុល្លារ ក្នុងមួយខែ។ អតិថិជននឹងទទួលបានសំណងរហូតដល់ 5,000 ដុល្លារសម្រាប់ផលិតផលគ្រោះថ្នាក់បុគ្គលត្រឹមតែ​ 1 ដុល្លារក្នុង​មួយខែ និង 5,000 ដុល្លារសម្រាប់ផលិតផលធានារ៉ាប់រងអាយុជីវិត ដោយចំណាយត្រឹមតែ 2.40 ដុល្លារក្នុងមួយខែ។ ប៊ីម៉ា ផ្តល់ជូនអតិថិជនក្នុងការបង់ធានារ៉ាប់រងប្រចាំខែជាមួយគម្រោងសុខភាព។ អតិថិជនដែលបង់ប្រាក់ធានារ៉ាប់រង ក្នុងខែនេះ នឹងទទួលបានធានារ៉ាប់រងនៅខែបន្ទាប់។ ការបង់ប្រាក់​ធានារ៉ាប់រងពេញលេញ​ អតិថិជននឹងទទួលអត្ថប្រយោជន៍ និងសំណងពេញលេញ។

    ប៊ីម៉ា ប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទ ក្នុងការផ្តល់សេវាកម្មធានារ៉ាប់រង និងផលិតផល​ធានារ៉ាប់រងផ្នែកសុខភាព ដែលងាយស្រួល មានតម្លៃសមរម្យ ចំពោះអតិថិជនដែលមានការ​លំបាក​ក្នុងការ​ទទួល​សេវាផ្នែក​សុខភាព នៅទីផ្សារ​កំពុងរីកចម្រើន និង​ក្រុមគ្រួសារដែល​មិនអាច​ទទួល​បានសេវា​ទាំងនេះ តាមប្រព័ន្ធចែកចាយ​បែបបុរាណ។ ទម្រង់បច្ចេកទេសរបស់​ ប៊ីម៉ា គឺការផ្តល់នូវលក្ខណៈងាយ​ស្រួល​ដល់អតិថិជន​នូវ បទពិសោធន៍ដោយគ្មានក្រដាសនិងភាពបត់បែន ជាមួយគ្នានឹង ភ្នាក់ងារចែកចាយផលិតផលនិងផ្តល់ការណែនាំដល់អតិថិជន។ លក្ខណៈងាយស្រួលរបស់បច្ចេកទេសនេះ គឺជាគន្លឹះនៃភាពរីក​ចម្រើនរបស់ ប៊ីម៉ា ដែលទទួលបានអតិថិជនរហូតដល់ជាង ៣៣ លានអ្នកនៅក្នុងទីផ្សារ​ទាំង ១២ ទូទាំងអាហ្វ្រីក អាស៊ី និងអាមេរិកឡាទីន។ ប៊ីម៉ា បញ្ជាក់ថាពិតជាអាចធ្វើ​ទៅបាន​ដើម្បី​បម្រើ​សេវា​កម្ម​ទៅអតិថិជន​សក្តានុពល​ និងប្រកបដោយ​និរន្តរភាព។ ប៊ីម៉ា ធ្វើការងារជាមួយផ្នែកបម្រើសេវាកម្ម​ទូរគមនាគមន៍ទូរស័ព្ទ​ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រួមជាមួយផ្នែករីកចម្រើនផ្សេងទៀត។ គ្រប់ដៃគូរសហការ កំពុងចូលរួមជាមួយបេសកកម្មរបស់ ប៊ីម៉ា ដើម្បីបម្រើសេវាដល់អតិថិជន​ដែល​ពិបាក​ក្នុងការទទួលបានសេវានានា ដែលមានរហូតដល់ ៩៣% នៃអតិថិជន​ទាំង​អស់​ទូទាំង​ពិភព​លោក​ដែលមាន​ចំណូល​តិចជាង​ ១០ ដុល្លារ ក្នុងមួយថ្ងៃ និង ៧៥% កំពុងត្រៀម​ទទួល​យក​នូវ​សេវា​ធានារ៉ាប់​រង​ជាលើកដំបូង​របស់​ខ្លួន។​

    ក្រុមហ៊ុនធានារ៉ាប់រង ប៊ីម៉ា (BIMA) បានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅខែមេសាឆ្នាំ 2014 និងបានចាប់ផ្តើមផ្តល់ជូនសេវាធានារ៉ាប់រង ដែលមាន តម្លៃសមរម្យនិងងាយស្រួល ជាមួយសេវាធានារ៉ាប់រងសុខភាព ធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល។ ការចុះឈ្មោះធានារ៉ាប់រងជាមួយ ប៊ីម៉ា មានភាពងាយស្រួល ដោយបច្ចុប្បន្ន BIMA មានអតិថិជនចុះឈ្មោះជិត មួយលាននាក់នៃគ្រប់ផលិតផលរបស់ខ្លួន។ រហូតមកដល់បច្ចុប្បន្ន ប៊ីម៉ា បានចំណាយប្រាក់ជាង មួយលានដុល្លារក្នុងការផ្តល់សំណងជូន​ដល់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ទាក់​ទង​ទៅ​កាន់ ក្រុមហ៊ុន ប៊ីម៉ា លោក ចាបហូ សម្រងចិត្រា ទូរ​ស័ព្ទ​លេខ: +855 10 555 537 អ៊ី​ ម៉ែល: chittra.chapho@kh.milvik.com និង ក្រុម​ហ៊ុន ផាយ ផេ ម.ក កញ្ញា ឃេលី ឆាង ទូរ​ស័ព្ទ​លេខ: +855 92 182 288 អ៊ី​ម៉ែល: kelly@pipay.com៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay