កីឡា

លោក Thomas Tuchel ច្រានចោលឱកាសជាគ្រូបង្វឹករបស់ក្លឹប Bayern Munich ដើម្បីក្លឹបកាំភ្លើងធំ Arsenal

BY
Khmernote Media
March 26, 2018

អតីតគ្រូបង្វឹករបស់ក្លឹប Borussia Dortmund លោក Thomas Tuchel បានច្រានចោលឱកាសជាគ្រូបង្វឹករបស់ក្លឹប Bayern Munich ដើម្បីត្រៀមធ្វើអោយជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal ជំនួសលោក Arsene Wenger។

អតីតគ្រូបង្វឹករបស់ក្លឹប Borussia Dortmund មួយនេះបានប្រាប់ទៅកាន់ក្លឹប Bayern Munich កាលពីសប្ដាហ៍មុនថារូបគេបានចុះហត្ថលេខាធ្វើជាគ្រូបង្វឹកជាមួយនឹងក្លឹបមួយនៅឯប្រទេសអាឡឺម៉ង់បាត់ទៅហើយ ដែលក្លឹបនោះត្រូវបានគេជឿថាអាចជាក្លឹបកាំភ្លើងធំ Arsenal។

ពេលនេះលោក Tuchel កំពុងមានទំនាក់ទំនងជាមួយអតីតបុគ្គលិករបស់ក្លឹប Borussia Dortmund លោក Sven Mislintat នៅក្នុងទីក្រុង London ដែលអ្នកទាំងពីរនេះធ្លាប់ធ្វើការជាមួយគ្នានៅក្នុងក្លឹប Borussia Dortmund។ លោក Sven Mislintat គឺជាអ្នកស្វាសស្វែងជួយលោក Tuchel អោយក្លាយជាអនាគតគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal។

បុត្រ

ប្រភព៖ Goal

Share This Post: