ខ្មែរណូត

ស្វែងរក

  • PR

    ចង់ចេះថតរូបស្អាតៗ អាចរៀនថតតាមរយៈវីដេអូខ្លីៗរបស់ OPPO Photography Academy នេះបាន

    BY Khmernote Media July 30, 2019
    ចង់ចេះថតរូបស្អាតៗ អាចរៀនថតតាមរយៈវីដេអូខ្លីៗរបស់ OPPO Photography Academy នេះបាន

    វីដេអូមួយ ដែលបានបង្ហោះដោយក្រុមការងារ OPPO Photography Academy បានបង្ហាញពីរបៀបនៃការថតរូប បែបងាយៗ ថ្នាក់មូលដ្ឋាន (Basic) ដែលធ្វើឲ្យយុវវ័យយើងឆាប់ចាប់បាន និងឆាប់យល់ថែមទៀតផង។ ប្អូនៗដែលតែងតែចូលចិត្តថតរូប តាមទូរស័ព្ទដៃពេលជួបជុំគ្នា ឬ ចូលចិត្តថតរូបទេសភាពអ្វីក៏ដោយ នៅពេលដែលបានទស្សនាវីដេអូនេះហើយ នោះប្អូនៗកាន់តែជក់ចិត្ត ចង់រៀន ចងដឹងពីវិធីនៃការថតរូបលើសដើម និង កាន់តែមានគំនិតច្នៃប្រឌិតនូវប្លង់ថ្មីៗតាមរយៈការថតរូបតាមទូរស័ព្ទដៃជាក់ជាមិនខាន ។

    អ្នកខ្លះគិតថាការថតរូប គឺជាសិល្បៈមួយប្រភេទ ដើម្បីឲ្យអ្នកមើលរូបថតដែលចេញមកនោះ មិនត្រឹមតែជាភាពទាក់ទាញមួយផ្នែកទេ ប៉ុន្តែអាចឲ្យគេគិតពិចារណាបានយ៉ាងក្បោះក្បាយនូវអ្វីដែលស្ថិតក្នុងសន្លឹករូបថត! ហើយអ្នកខ្លះទៀតគ្រាន់តែថត (Click យកៗ) មិនមានការរៀបចំប្លង់ឲ្យបានត្រឹមត្រូវ ចេះតែ Edit តាមកម្មវិធីទូរស័ព្ទពាសវាលពាសកាល ទីបំផុតរូបថតចេញមក មិនដឹងថាចង់បង្ហាញអ្វី? បង្កប់ន័យអ្វីឲ្យពិតប្រាកដនោះទេ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ចេះវិធីសាស្រ្តនៃការថតរូប សូមទស្សនាវីដេអូនេះជាមយខ្ញុំ ។

    មុនដំបូងរូបខ្ញុំផ្ទាល់គិតថាវា Vlog ធម្មតា ប៉ុន្តែដល់ពេលមើលយូរៗបន្តិចទើបដឹងថាវា ការបង្រៀនថតរូបតាមទូរស័ព្ទដៃ គួរឲ្យចាប់អារម្មណ៍ម្យ៉ាងដែរ ! មានអីវាពិតជាឡូយរបស់គេមែនតើ! បងប្អូនយុវវ័យដែលកំពុងប្រើស្មាតហ្វូនទាំងអស់ អាចសាកល្បងបាន ក្រោយពីបានទស្សនាវីដេអូនេះចប់សព្វគ្រប់ ឬ អាចថតសាកល្បងស្នាដៃខ្លួនឯងតាមរយៈទូរស័ព្ទដៃផ្ទាល់ខ្លួន រួចបង្ហោះនៅលើបណ្តាញសង្គមដូចជា Facebook Instargram ដើម្បីទទូលFeedback ពីអ្នកដែលបានឃើញរូបថតស្នាដៃរបស់អ្នក ប្រសិនបើមានមិត្តភក្រ័ក្កច្រើនចូល Like Share និង Comment នោះមានន័យថារូបថតដែលបងប្អូនថតចេញមក ប្រាកដជាមានអ្វីដែលពិសេសលើសពីការរំពឹងទុករបស់បងប្អូនជាក់មិនខាន វាអាចជារូបថតដែលបង្ហាញនូវគំនិតច្នៃប្រឌិតរបស់អ្នកថតថ្មី ឬ អត្ថន័យបង្កប់ក្នុងរូបថត ឬ អាចមានអ្វីដែលលើសពីនេះក៏ថាបាន! ខ្ញុំបានមើលវារួចហើយដូច្នេះអ្នកក៏អាចសាកល្បងមើលវាបានដែរតាមរយៈLinkនេះ https://www.facebook.com/oppoacademykh/?epa=SEARCH_BOX

    Share This Post:
    MPO4D jitutoto mpo4d Mpoplay