អន្តរជាតិ
ជិះម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរបួសស្ទាវ៤នាក់
BY Khmernote Media
February 5, 2018
ព្រះសីហនុ៖ តាមប្រភពប៉ូលីសចរាចរណ៍បានអោយដឹងថា៖កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានម៉ូតូ២គ្រឿង បុកប៉ះគ្នា បណ្ដាលឲ្យមនុស្ស៤នាក់រងរបួស លើវិថីផែ មុខរោងចក្រអគ្គីសនី ខេត្តព្រះសីហនុ ក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។ សមត្ថកិច្ចប្រាប់ជាបឋមថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាង ម៉ូតូ និង ម៉ូតូ បេីកបញ្ច្រាសទិសគ្នា ដែលបណ្ដាលឲ្យរងរបួសមនុស្ស ចំនួន៤នាក់។ ម៉ូតូទាំង២គ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយបន្ត៕



