ខ្មែរណូត

ស្វែងរក

  • PR

    ការបើកដំណើរការជាផ្លូវការ រថយន្ត Lamborghini Huracán EVO នៅកម្ពុជា

    BY Khmernote Media August 3, 2019
    ការបើកដំណើរការជាផ្លូវការ រថយន្ត Lamborghini Huracán EVO នៅកម្ពុជា

    • ការរចនាថ្មីសម្រាប់ថាមវន្តយានយន្តដែលល្អប្រសើរជាងមុន
    • រថយន្ត Lamborghini ដំបូងគេដែលមានការព្យាករណ៍លើការគ្រប់គ្រងថាមវន្តយានយន្ត៖ ជារថយន្ត Lamborghini ដែលមានបំពាក់នូវប្រព័ន្ធគ្រប់គ្រងថាមវន្តយានយន្ត រួមបញ្ចូលជាមួយចង្កូត ចង្កូតទាំងអស់ត្រូវបានរចនាឡើងសម្រាប់កំណត់ឡើងវិញ ប៉ារ៉ាភាពរហ័សរហួន និងភាពងាយស្រួលក្នុងការបើកបរ។
    • មានបំពាក់នូវប្រព័ន្ធដែលផ្តល់ទាំងព័ត៌មាននិងកំសាន្ត ជាមួយនឹងឧបករណ៍តភ្ជាប់ដ៏អស្ចារ្យ។

    ភ្នំពេញ កម្ពុជា៖ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ – រថយន្តស្វ័យ័ត Lamborghini រួមគ្នាជាមួយក្រុមហ៊ុន HGB ដែលជាតំណាងចែកចាយផ្តាច់មុខនៃរថយន្ត Lamborghini នៅកម្ពុជា បានបើកឲ្យដំណើរការជាផ្លូវការ Lamborghini Huracán EVO នៅថ្ងៃនេះ នៅសណ្ឋាគារ សូហ្វីថេល ភ្នំពេញ។ វាជាប្រភេទរថយន្តស្ព័រទំនើបសម័យថ្មី V10 ព្រោះតែសមត្ថភាពនិងលក្ខណៈសម្បត្តិរបស់ Huracán ព្រមទាំងកិច្ចសហការនៃការគ្រប់គ្រងថាមវន្តយានយន្តជំនាន់ថ្មី និងថាមវន្តយានយន្ត។

    លក្ខណៈពិសេសរបស់ Huracán EVO គឺម៉ាស៊ីន Lamborghini V10 ចំណុះ ៥.២ លីត្រ ដែលត្រូវបានវិវត្តដើម្បីផលិតនូវផលិតផលដែលមានថាមពលខ្ពស់ សម្លេងមានអានុភាព ជាមួយនិងឧបករណ៍ដែលគ្រប់គ្រងការហូរចេញចូលហ្គាសដ៏ស្រាលនិងរឹងមាំ ព្រមទាំងប្រព័ន្ធកាត់បន្ថយសម្លេងនឿយហត់ទៀតផង។

    គោលដៅរបស់ Huracán EVO ត្រូវបានបង្ហាញឡើងតាមរយៈការរចនាម៉ូតផ្ទាល់តែម្តង ក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺប្រព័ន្ធកាត់បន្ថយសម្លេងនឿយហត់ ជាមួយនឹងបច្ចេកវិទ្យាដែលបានឆ្លុះបញ្ចាំងនូវការកើនឡើងនូវសមត្ថភាពថាមពលនិងថាមវន្ត។

    «Huracán EVO បានបង្ហាញឲ្យឃើញច្បាស់នូវនិយមន័យនៃការវិវត្ត ដោយសារយើងឃើញថាវាបានវិវត្តទៅមុខមួយជំហាន ក្នុងបរិបទកំណត់ជាថ្មីនូវផ្នែកនីមួយៗនៃប៉ារ៉ាម៉ែត្រ។ Huracán EVO ផ្តល់ជូនលក្ខណៈពិសេសៗបំផុត ដែលបានទាញយកអារម្មណ៍ម្ចាស់រថយន្ត Lamborghini ហើយបានបង្កើននូវភាពភ្ញាក់ផ្អើលនៅកម្ពុជា។ វាពិតជាងាយស្រួលបើកបរ ហើយផ្តល់ឲ្យលោកអ្នកនូវបទពិសោធន៍បើកបរដែលពោរពេញដោយភាពរហ័សរហួន មិនថានៅក្នុងកាលៈទេសៈ និងទីកន្លែងណាក៏ដោយ។ ដោយហេតុថាអតិថិជនមានការរំពឹងទុកកាន់តែខ្ពស់ទៅលើប្រភេទឡានទំនើប នៅកម្ពុជា Huracán EVO នឹងរួមចំណែកជួយបង្កើតរថយន្តទំនើបឲ្យកាន់តែច្រើនឡើង ដើម្បីតម្រូវការដ៏ក្លៀវក្លានៅក្នុងប្រទេស។» ប្រសាសន៍របស់ Sharad Agarwal ដែលជាប្រធាននៃ Lamborghini នៅប្រទេសឥណ្ឌា និងជាប្រធានផ្នែកទីផ្សារ។

    ការវិវត្តនៃបច្ចេកវិទ្យាបង្កើនអារម្មណ៍បើកបរ

    ម៉ាស៊ីនរបស់ Huracán EVO មានថាមពល៤០សេះ (៤៧០គីឡូវ៉ាត់) ៨០០០ rpm ជាមួយកម្លាំងបង្វិលជុំ ៦០០ Nm ត្រូវបានបញ្ជូននៅ ៦៥០០ rpm។ Huracán EVO មានទំងន់ ១៤២២គីឡូក្រាម ដែលមានភាពសមាមាត្ររវាងទម្ងន់និងថាមពល គឺ ២.២២ គីឡូក្រាម/សេះ បង្កើនល្បឿនពី ០ទៅ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹម ២.៩ វិនាទី និងពី០ទៅ២០០គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹម៩វិនាទី។ អ្នកអាចចាប់ហ្វ្រាំងបានពី ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ទៅ០ ក្នុងរយៈចម្ងាយត្រឹមតែ ៣១.៩ម៉ែត្រ ជាមួយនឹងល្បឿនលឿនបំផុតដែលលើសពី ៣២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

    ក្រុមហ៊ុន Lamborghini Dinamica Veicolo Integrata (LDVI)

    Huracán EVO មានផ្តល់ជូននូវចង្កូត Lamborghini និងប្រព័ន្ធវ៉ិចទ័រកម្លាំងបង្វិលជុំដែលធ្វើការលើកង់បួន។ នៅចំចំណុចកណ្តាលនៃរថយន្តមានលក្ខណៈពិសេសគឺ CPU ដែលគ្រប់គ្រងគ្រប់សកម្មភាពថាមវន្តរបស់រថយន្តយ៉ាងពេញទំហឹងជាមួយប្រព័ន្ធថាមវន្ត ដែលត្រូវបានតំឡើង ក្នុងករណីមានការប្រែប្រួលនាពេលខាងមុខ ក៏ដូចជាសម្រាប់តម្រូវការរបស់អ្នកបើកបរគ្រប់រូបផងដែរ។ ទាំងនេះជាភ័ស្តុតាងបង្ហាញពីថាមវន្តនៃការបើកបរដ៏ឥតខ្ចោះ។

    Lamborghini Piattaforma Inerziale (LPI) ជាឈុតឧបករណ៍បង្កើនល្បឿន ហើយឧបករណ៍ចាប់សញ្ញា ត្រូវបានបំពាក់នៅកណ្តាលទំនាញរបស់រថយន្ត និងបានវិវត្តទៅជា ទម្រង់ ២.០។ ជាមួយនឹងគុណភាពថ្មីនេះ វាតាមដាន និងត្រួតពិនិត្យគ្រប់ពេលវេលានូវសកម្មភាពថាមវន្តនៃយានយន្ត។ បង្កើនល្បឿនទាំងខ្សែបណ្តោយ និងទទឹង ព្រមទាំងការផ្លាស់ទីគ្រប់រូបភាព។ ចំពោះប្រតិកម្មទៅនឹងម៉ាញ៉េតិច វាបានធ្វើបច្ចុប្បន្នភាពទៅជាទម្រង់ ២.០ ហើយបានធ្វើការសម្របជារឿយៗទៅតាមផលិតផលពី LPI។ ឧបករណ៍ទំនាញថ្មីនិងទំនើប ជាមួយនឹងចង្កូតយានយន្តទាន់សម័យ និងវ៉ិចទ័រកម្លាំងបង្វិលជុំ ទាំងនេះជួយឲ្យកម្លាំងទំនាញឲ្យមកប្រមូលផ្តុំតែនៅលើចង្កូត តាមអ្វីដែលចង់បាន។

    ការអភិវឌ្ឍលើផ្នែកថាមវន្តបើកបរ (LDS) ធ្វើឲ្យរថយន្តអាចបត់បែនបានងាយស្រួល និងរហ័សរហួនជាងមុនជាពិសេសនៅផ្លូវកាច់ជ្រុង ដែលត្រូវការឲ្យមានមុំបត់ទាបបំផុត ហើយវាធ្វើការរួមគ្នាជាមួយចង្កូតកង់ក្រោយ ដើម្បីធ្វើឲ្យប្រាកដនូវភាពឆ្លាតវៃក្នុងការបត់បែននៅពេលដែលរថយន្តបើកក្នុងល្បឿនយឺត និងធ្វើឲ្យមានស្ថេរភាពជាអតិបរមានៅពេលដែលរថយន្តបើកក្នុងល្បឿនលឿន នាពេលកាច់ជ្រុង និងធ្វើឲ្យប្រាកដថាហ្រ្វាំងស៊ីល្អជាពិសេសក្នុងពេលមានអាសន្ន។

    កត្តារួមផ្សំបញ្ចូលគ្នាដែលមានលក្ខណៈលេចធ្លោទាំងអស់នេះ ជាសមិទ្ធផលថ្មីរបស់ Lamborghini LDVI ក្នុងគោលបំណងបង្កើតរថយន្តទំនើប និងអាចបត់បែនបានយ៉ាងរហ័សរហួន មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ Huracán EVO មានសមត្ថភាពបង្ហាញទិន្នន័យភ្លាមៗ ហើយពិសេសបំផុតត្រង់អាចដឹងពីគោលបំណងរបស់អ្នកបើកបរបាន ដោយសារការកាច់ចង្កូត ហ្វ្រាំង និងការជាន់ឈ្នាន់បង្កើនឬបន្ថយល្បឿន ប្រអប់លេខ និងរបៀបបើកបរ ដែលដឹងបានតាមរយៈការគ្រប់គ្រង ANIMA៖ STRADA, SPORT ឬ CORSA។

    លក្ខណ្ឌខាងក្រៅផ្សេងៗទៀត ត្រូវបានកំណត់តាមរយៈការតាមដានសកម្មភាព និងស្ថានភាពនៃការកាច់ចង្កូត។ ព័ត៌មានទាំងអស់នេះ ត្រូវបានវិភាគ និងដំណើរការដោយ LDVI ដែលប្រែសម្រួលពួកវាទៅជាឧបករណ៍សម្រាប់ប្រព័ន្ធថាមវន្តយានយន្ត។ សញ្ញាបង្ហាញអ្វីដែលនៅលើផ្លូវឬនៅជិតរថយន្ត “feed forward logic” ត្រូវបានធ្វើឡើងដោយប្រព័ន្ធគ្រប់គ្រងថាមវន្តយានយន្ត ដែលមានន័យថាពេលនោះរថយន្តមិនត្រឹមតែបញ្ចេញសកម្មភាពអ្វីនោះទេ ប៉ុន្តែបានជួយរៀបចំរបៀបបើកបរសម្រាប់ផ្លូវខាងមុខ។

    នៅក្នុងប្រព័ន្ធគ្រប់គ្រងបែប STRADA Huracán EVO មានភាពបត់បែនខ្ពស់ និងមានមុខងារធ្វើឲ្យអ្នកបើកបរកាន់តែមានអារម្មណ៍រីករាយជាមួយនឹងការបើកបរ។ ក្នុងបរិបទកីឡាវិញ វាមានមុខងារម្យ៉ាងធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ និងរំភើប។ ចំណែកឯប្រព័ន្ធគ្រប់គ្រងបែប CORSA Huracán EVO មានភាពសកម្ម និងបង្កើនក្តីរំភើបដល់អ្នកបើកបរ ជាពិសេសនៅក្នុងព្រឹត្តិការណ៍សំខាន់ៗនិងរន្ធត់ដូចជាពេលប្រណាំងរថយន្តជាដើម។

    ការរចនា – ឧត្តមភាពថាមវន្ត

    ការរចនាដ៏ប្លែក កំណត់ពីឧត្តមភាពថាមវន្ត និងការអភិវឌ្ឍលើផ្នែកថាមវន្តបើកបររបស់ Huracán EVO។ កាងមុខថ្មី ផ្តល់ឱ្យរថយន្តមានរាងទាប និងភាពជឿជាក់ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ គម្របខាងមុខរួមនឹងស្លាបធានានូវប្រសិទ្ធិភាពថាមវន្ត។ ការស្រូបខ្យល់បានច្រើនជាងមុនក្នុងរូបរាង Ypsilon ជាការរចនាពិសេសរបស់ Lamborghini ។ពីជំហៀងរបស់ Huracán EVO បង្ហាញពីបង្អួចរាងឆកោនរបស់ Lamborghini ជាមួយនឹងកង់រចនាស្រូបខ្យល់ថ្មី។

    ថាមពល និងថាមវន្តនៃ Huracán EVO ភាគច្រើនស្ថិតនៅផ្នែកខាងក្រោយនៃរថយន្ត។ ដោយសាររថយន្តមានទំហំធំទូលាយ ប្រព័ន្ធកាត់បន្ថយភាពហត់នឿយត្រូវបានបំពាក់នៅកាងមុខនៃរថយន្ត។ រន្ធដែលនៅផ្នែកខាងលើនៃផ្នែកខាងក្រោយរបស់រថយន្ត ផ្តល់លំហូរខ្យល់ល្អប្រសើរជាងមុន បញ្ជាក់យ៉ាងច្បាស់ពីសមត្ថភាពថាមវន្តរបស់រថយន្ត។

    សមត្ថភាពថាមវន្តរបស់ Huracán EVO បន្តជាមួយនឹងផ្នែកក្រោម ដែលត្រូវបានគេអភិវឌ្ឍដើម្បីបង្កើនប្រសិទ្ធិភាពថាមវន្ត៖ ការរចនាថាមវន្តរួមគ្នាថ្មីរបស់ Huracán EVO ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធិភាពថាមវន្តជាងមុនប្រាំដងធៀបនឹង Huracán ជំនាន់ដំបូង។

    ចំណុចតភ្ជាប់

    ថាច់ស្គ្រីន HMI ទំហំ ៨.៤ នៅលើប៊ូតុង Start ធ្វើឲ្យមានភាពងាយស្រួលដល់ដៃអ្នកបើកបរក្នុងការបើកបរ។ សម្ភារៈបរិក្ខាក្នុងរថយន្តរួមមាន កៅអី សីតុណ្ហភាព និងប្រព័ន្ធ LDVI ហើយក៏មានបំពាក់នូវព័ត៌មាននិងការកំសាន្ត ដូចជា Apple CarPlay ដែលភ្ជាប់ជាមួយនឹងទូរស័ព្ទស្មាតហ្វូន ដែលអាចបញ្ជារដោយសម្លេងទៅកាន់ Siri ទៅលើផែនទី កម្មវិធី វិទ្យុ និងការចាក់ចម្រៀង។

    បំពាក់បន្ថែមនូវប្រព័ន្ធកាមេរ៉ាពីរ ដែលបង្ហាញនៅលើអេក្រង់ថាច់ស្រ្គីន ដែលផ្តល់ឲ្យនូវបច្ចេកវិទ្យាដ៏ទំនើប គឺអ្នកអាចថតនិងវិភាគបាន។ អង្គផ្ទុកទិន្នន័យដែលមានគុណភាពខ្ពស់ ក៏មានផ្តល់ជូនផងដែរ។

    ពណ៌/ តែម និង Lamborghini Ad Personam

    Huracán EVO បានបង្ហាញខ្លួននៅក្នុង Arancio Xanto។ វាតំណាងអោយ Lamborghini ស៊េរីថ្មី ដែលមានពណ៌បួនជាន់។ កាំ២០ Aesir ថ្មី ភ្ជាប់ជាមួយនឹងកង់ Pirelli P Zero។

    បើនិយាយពីផ្នែកខាងក្នុង Huracán EVO ជារថយន្តដ៏ប្រណិតសម្រាប់អ្នកបើកបរ។ លក្ខណៈពិសេសគឺ ខាងក្នុងជាការរចនាកូនកាត់ EVO និង Alcantara បំពាក់ដោយស្បែក Dryope ពណ៌ទឹកក្រូចសាកសមនឹងពណ៌របស់តួឡាន។

    តែមស្ព័រ និងលក្ខណះឆើតឆាយ មានពីរពណ៌ និងបំពាក់ដោយកម្រាលស្ព័រ Alcantara។ សម្ភារៈដែលមានទម្ងន់ស្រាល ដូចជា Carbon Forged Composites និង Carbon Skin គឺមានជូនតាមសំណើរ លើសពីនេះមានពន្លេចដោយភ្លើងព័ទ្ធជុំវិញក្នុងឡាន។

    ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅរបស់ Huracán EVO ត្រូវបានរចនាឡើងដើម្បីបង្កើនសមត្ថភាពផ្សេងៗជាមួយនឹងជម្រើសថ្មីដូចជា Style Packs ធំទូលាយជាមួយនឹងពណ៌ខ្មៅរលោង និងពណ៌របស់តួរថយន្ត ក៏ដូចជាកម្មវិធី Lamborghini Ad Personam ដែលផ្តល់ឪកាសឲ្យអ្នកបើកបរអាចឆ្នៃ Lamborghini របស់ពួកគេបានតាមចិត្ត។

    ដើម្បីស្វែងយល់ពត៌មានអំពី Lamborghini Cambodia សូមចូលទៅកាន់៖ www.cambodia.lamborghini.com
    ទាក់ទិនទៅនឹងការផ្សព្វផ្សាយ សូមទំនាក់ទំនងតាមរយៈ៖
    Branderz Communications
    កញ្ញា ឃួន កេមសុនិតា
    Press Relations Strategist
    T +855 95 77 55 54
    zaie@branderz.asia

    Lamborghini India & Emerging Markets
    Meghana Dave
    +91 829 132154
    extern.meghana.dave@lamborghini.com

    ពត៌មានបន្ថែមអំពី Lamborghini: www.lamborghini.com

    Automobili Lamborghini S.p.A.
    Headquarters

    Head of Communications Brand & Corporate Communications Product Media Events & Collezione
    Gerald Kahlke Clara Magnanini Rita Passerini
    T +39 051 9597611 T +39 051 9597611 T +39 051 9597611
    gerald.kahlke@lamborghini.com
    clara.magnanini@lamborghini.com
    rita.passerini@lamborghini.com

    Corporate Media Events Motorsport Communications Polo Storico & Heritage
    Chiara Sandoni Francesco Colla Massimo Delbò
    T +39 051 9597611 T +39 051 2156850 T +39 3331619942
    chiara.sandoni@lamborghini.com
    extern.francesco.colla@lamborghini.com
    massimo@delbo.us

    Regional Offices

    Europe, Middle East & Africa Asia Pacific North & South America
    Emanuele Camerini Silvia Saliti Jiannina Castro
    T +39 342 567 5842 T +65 9651 8955 T +1 703 3647926
    emanuele.camerini@lamborghini.com
    silvia.saliti@lamborghini.com
    jiannina.castro@lamborghini.com

    United Kingdom Japan
    Juliet Jarvis Kumiko Arisawa
    T +44 (0) 7733 224774 T +81 804 606 0487
    juliet@jjc.uk.com
    kumiko.arisawa@lamborghini.com

    Middle East & Africa Chinese Mainland, Hong Kong & Macao
    Zantelle Van der Linde Nancy Rong 荣雪霏
    T +971 56 522 1545 T +86 10 6531 4614
    zantelle.vanderlinde@lamborghini.com
    xuefei.rong@lamborghini.com

    Eastern Europe & CIS South-East Asia & Pacific
    Tamara Vasilyeva Alethea Tan
    T +7 925 503 6706 T +658711 1329
    tamara.vasylyeva@lamborghini.com
    alethea.tan@lamborghini.com

    Share This Post:
    MPO4D jitutoto mpo4d Mpoplay