ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បញ្ចូនខ្លួនអតីតបងធំក្រុមអ្នកលេង សម្ងំលាក់ខ្លួនជាង១០ឆ្នាំនៅថៃ ទៅកាន់ប្រទេសជប៉ុនវិញ

    BY Khmernote Media February 5, 2018
    បញ្ចូនខ្លួនអតីតបងធំក្រុមអ្នកលេង សម្ងំលាក់ខ្លួនជាង១០ឆ្នាំនៅថៃ ទៅកាន់ប្រទេសជប៉ុនវិញ

    ថៃ៖ អតីតបងធំនៅក្នុងអ្នកលេង Yakuza ដែលជាក្រុមសង្គមងងឹងដ៏ធំរបស់ជប៉ុន លោក Shigeharu Shirai ត្រូវបានគេបញ្ជូនខ្លួនទៅកាន់ប្រទេសជប៉ុនវិញហើយកាលពីយប់មិញនេះ។ លោក Shigeharu Shirai ដែលមានវ័យ ៧៤ ឆ្នាំ ត្រូវបានគេចាប់ខ្លួននៅក្នុងខេត្ត Lopburi ប្រទេសថៃ កាលពីខែមករា កន្លងទៅនេះ បន្ទាប់ពីគាត់បានមកសង្ខំលាក់ខ្លួននៅក្នុង ប្រទេសថៃអស់រយៈជាង១០ឆ្នាំ។

    សូមរំលឹកឡើយវិញថា លោក Shigeharu Shirai គឺជាបងធំមួយរូបនៅក្នុងក្រុមអ្នកលេង Yakuza sub-gang Kodokai ដែលជាប់ពាក់ព័ន្ធនឹងរឿងឃាតកម្ម និងឧក្រិដ្ឋកម្មជាច្រើននៅក្នុងប្រទេសជប៉ុន ហើយក្រោយពីមានការតាមចាប់ខ្លួនគាត់បានរត់គេចខ្លួនមកក្នុងប្រទេសថៃកាលពីឆ្នាំ ២០០៣។ ដោយចៃដន្យក្នុង​ថ្ងៃមួយគាត់បានអង្គុយដោះអាវនៅខាងក្រៅផ្ទះ ហើយដោយឃើញស្នាមសាក់នៅលើដងខ្លួនរបស់គាត់ពិសេសខុសធម្មតា នោះ គេបានថតរូបរបស់គាត់បង្ហោះពេញបណ្តាញសង្គមថៃ។

    តាមរយៈស្នាមសាក់នៅលើដងខ្លួនគាត់នោះ គេអាចសម្គាល់បានថាគាត់ជាអតីតបងធំនៅក្នុងអ្នកលេង Yakuza និងឈានដល់ការឃាត់ខ្លួនតែម្តង។ បើយោងតាម ឧត្តមសេនីយ៍ វីរ៉ាចៃ សូម៉េតតា មេបញ្ជាការរងនៃនគរបាលថៃបានប្រាប់អ្នកសារព័ត៌មានថា ការចាប់បានខ្លួនបុរសនេះគឺជា ការបើកផ្លូវឲ្យប៉ូលិសជប៉ុនអាចបើកការស៊ើបអង្គេត និងឈានទៅរកការចាប់ខ្លួនមេក្លោងធំៗជាច្រើននាក់ទៀត ដែលនៅពីក្រោយករណីឃាតកម្ម និងឧក្រិដ្ឋកម្មធំៗជាច្រើនក្នុងប្រទេសជប៉ុន៕

    ភក្តី

    ប្រភព៖coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay