កម្រឃើញណាស់! ហ៊ិន ច័ន្ទនីរ័ត្ន ម៉ាក សែនសូនីតា និងហេង ចន្ធាជុំគ្នាលេងឈុតធំលើទឹកដីអង្គរ (មានវីដេអូ)
ស្អាតៗមែនទែន! មិនងាយបានឃើញទេ កញ្ញាៗកំពូលសម្រស់ទាំងបី ហ៊ិន ច័ន្ទនីរ័ត្ន ម៉ាក សែនសូនីតា និងហេង ចន្ធាជុំគ្នានៅលើទឹកដីក្រុងអង្គរ ខេត្តសៀមរាបដើម្បីថតឈុតប្រពៃណីបុរាណដ៏ស្រស់ស្អាតសំរាប់រដូវកាលឲសំអាងការក្នុងស្រុកមួយគឺស្លាបពេជ្រ សំអាងការស្របពេលរដូវការកាន់តែខិតជិតមកដល់។ តោះទៅមើលទាំងអស់គ្នាថាស្រស់ស្អាតយ៉ាងណា ព្រោះម្នាក់ៗលេងសុទ្ធតែពីរបីឈុតតែឯងហ្មង!
ឈុតមាសប្រាក់របស់កញ្ញាហុិន ច័ន្ទនីរ័ត្ន ស្រស់ស្អាតម្យ៉ាងម្នាក់ ដែលឈុតពណ៌ប្រាក់ស្អាតបែបស្រគត់ស្រគម រីឯឈុតពណ៌មាសដែលជាឈុតពិសេសប្រចាំស្លាបពេជ្រ សំអាងការតែម្ដងនេះ ព្រោះថាជាការច្នៃម៉ូដចំរាញ់ផ្ចិតផ្ចង់ឲដូចទៅនឹងឡូហ្គូថ្មីរបស់ស្លាបពេជ្រ សំអាងការក្រោយពីការប្រែឈ្មោះជាខេមរភាសាមកពីឈ្មោះដើមថា ភ្លីមឌីយ៉ាម៉ង់ ដែលធ្វើឲនីរ័ត្នលេចធ្លោស្រស់ស្អាតបែបមានអំនាច ដូចម្ចាស់ក្សត្រីបុរាណសាកសមនឹងទីតាំងថតនៅប្រាសាទបុរាណទៀត។

ទាក់ទងនឹងការប្រែឈ្មោះពីភាសាបរទេសមកភាសាខ្មែរ ស្លាបពេជ្រ សំអាងការ លោកហេង រត្ន័មុនី ជាម្ចាស់សំអាងការក៏បានបង្ហើបផងដែរថាដោយសារគាត់គិតថាការងារសំអាងការនេះគឺជាការថែរក្សារវប្បធម៌ ប្រពៃណីខ្មែរ ដូច្នេះការប្រែឈ្មោះជាភាសាជាតិគឺក្នុងគោលបំណងអភិរក្សភាសាជាតិផងដែរ។ លោកហេង រត្ន័មុនីក៏ចង់ជម្រាបទៅកាន់ភ្ញៀវផងដែរថាការប្រែឈ្មោះនេះមិនមានប៉ះពាល់ដល់សេវាកម្ម ឬ ជាការប្ដូរម្ចាស់អ្វីឡើយ ព្រោះថាសេវាកម្មរបស់ស្លាបពេជ្រសំអាងការគឺកាន់តែល្អប្រសើរជាងមុន ហើយសំរាប់រដូវកាលថ្មីនេះផងដែរ ស្លាបពេជ្រក៏បានរៀបចំជាឈុតថ្មីៗស្រស់ស្អាតជាច្រើនដើម្បីស្វាគមន៍គូមង្គលថ្មីៗផងដែរ។

ក្រលេងមកមើលកញ្ញាម៉ាក សែនសូនីតាដែលទើបតែចប់ពីរឿងភាគកូនពស់កេងកងដែលទទួលការគាំទ្រយ៉ាងខ្លាំងក្លាក៏បានចូលរួមក្នុងការថតឈុតប្រពៃណីឲស្លាបពេជ្រ សំអាងការផងដែរ ដែលនាងបានបង្អួតសម្រស់ក្នុងឈុតពណ៌ផ្ទៃមេឃបែបបុរាណកាត់សម័យដ៏ស្រស់ និងឈុតពណ៌ស្វាយដ៏រមទម្យនិងទន់ភ្លន់បែបនារីខ្មែរយ៉ាងទាក់ភ្នែកតែម្ដង។
កញ្ញាហេង ចន្ធា អតីតជ័យលាភី Miss Grand Cambodia ក៏ស្រស់ស្អាតមិនចាញ់កញ្ញាៗពីរនាក់មុនប៉ុន្មានដែរ ជាមួយនឹងឈុតពណ៌កំបោរបែបព្រះនាងរបស់នាង និងឈុតពណ៌បៃតងយ៉ាងបំព្រងឆើតឆាយជាមួយនឹងស្តាយថតរូបដ៏ទន់ភ្លន់ដូចកិន្នរលើប្រាង្គប្រាសាទបុរាណគឺថាពិតជាស្រស់ស្អាត ប្លែកភ្នែក ប្លែកអារម្មណ៍របស់នាងពិតមែន។
តោះទស្សនាសកម្មភាពខ្លីៗនិងការបង្ហាញឈុតស្អាតៗក្នុងវីដេអូខាងក្រោម!
https://www.facebook.com/slarbpichweddingplanner/videos/480819772703937/
សំរាប់សេវាកម្មស្លាបពេជ្រ សំអាងការ ចូលទៅកាន់: https://www.facebook.com/slarbpichweddingplanner/ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 012 789 077











