ខ្មែរណូត

ស្វែងរក

  • PR

    PEDRO បានធ្វើការដាក់តាំងកាបូប ស្បែកជើងដែលជា ម៉ូដផ្តាច់មុខនៃរដូវកាលថ្មីប្រចាំឆ្នាំ2019ក្នុងប្រទេសកម្ពុជា

    BY Khmernote Media August 10, 2019
    PEDRO បានធ្វើការដាក់តាំងកាបូប ស្បែកជើងដែលជា  ម៉ូដផ្តាច់មុខនៃរដូវកាលថ្មីប្រចាំឆ្នាំ2019ក្នុងប្រទេសកម្ពុជា

    នៅថ្ងៃទី3 ខែសីហា ឆ្នាំ2019 PEDRO បានធ្វើការដាក់តាំងកាបូប ស្បែកជើងដែលជា ម៉ូដផ្តាច់មុខនៃរដូវកាលថ្មីប្រចាំឆ្នាំ2019ក្នុងប្រទេសកម្ពុជា។ ភ្ញៀវកិត្តយសទាំងអស់រីករាយនឹងការទស្សនារចនាបទបន្ទប់សិល្បះចំនួន3ផ្សេងៗគ្នា និងការដើរបង្ហាញម៉ូដយ៉ាងពិសេសជាមួយនឹងខូលិកសិនថ្មីនៃរដូវកាលសិសិរដូវឆ្នាំ2019នេះ។ លើសពីនេះទៅទៀត វត្តមានតារាចំរៀងស្រីដ៏ល្បីកញ្ញា Laura Mam បានញឹងអោយកម្មវិធីរីតតែមានភាពសប្បាយរីករាយ និងមានភាពទាក់ទាញនៅក្នុងកំទ្បុងពេលដើរបង្ហាញម៉ូដ។

    ក្រោយពីការដើរបង្ហាញម៉ូដបានបញ្ចប់ ភ្ញៀវកិត្តយសទាំងអស់ត្រូវបានបំរើជូននៅ ភេសជ្ជះ អាហារសំរន់ និងទស្សនិយភាពយ៉ាងប្លែកភ្នែកពីការសម្តែងសិល្បះក្រទ្បុកស្រាពីអ្នកជំនាញ ក៏ដូចជាបានរីករាយជាមួយនិងការ Mixភ្លេងរបស់ឌីជេ កញ្ញា Patricia K និងការគូររូបពីសិល្បះករផងដែរ។

    ក្នុងនោះដែរក៏មានវត្តមានតារាមួយចំនួនដូចជា Yubin Shin, Kong Chansreymom, Je Leng, Virak Nich, Pich Solikah, Vaihang Ha, Poahong Hay, Daa Dao, Yaro Vy, Seyha Kem, Fiyata, Vanda, Phin Sodalis, Vannak Bormey, Jessica Ka និងពិធីករលោក Jimmy Cham Nou

    ខូលិកសិនផ្តាច់មុខ

    ខូលិកសិនពិសេសដែលបង្កើតឡើងដោយការបំផុសគំនិតនៃភាពទាន់សម័យ និងរចនាបថរួមជាមួយនឹងពណ៌អត្តសញ្ញាណជាតិខ្មែរដែលមានពណ៌ស ក្រហម និងខៀវត្រូវបានបង្កើតឡើងសំរាប់បុរស និងនារី។ ដោយផ្អែកលើការរចនាម៉ូដនៃស៊េរី Alturas គ្រប់ស៊េរីទាំងអស់ត្រូវបានរចនាទ្បើងដោយមានលេខរាងនៅលើស្បែកជើងដោយធានាជូនអតិថិជននឹងក្លាយជាលេខរាងតែមួយគត់ដែលបានជ្រើសរើស។ ដើម្បីបំពេញបន្ថែមនៅម៉ូដស្បែកជើងប៉ាតាដ៏ពិសេសនេះ កាបូបក៏ត្រូវបានបង្កើតទ្បើងយ៉ាងឥតខ្ចោះសាកសមសំរាប់បុរស និងនារី។

    PEDRO

    PEDRO គឺជាម៉ាកអន្តរជាតិដែលមានខូទ្បិចសិនសំរាប់បុរស និងនារី។ សំរាប់ខូទ្បិចសិនបុរស មានដូចជាកាបូប ស្បែកជើង កាបូបដៃ និងខ្សែក្រវ៉ាត់។ រីឯខូលិកសិនសំរាប់នារី មានកាបូប ស្បែកជើង និងកាបូបដៃ ដែលម៉ូដទាំងអស់នាំមកនូវភាពឆើតឆាយជាមួយនឹងទំនុកចិត្តជូនទៅដល់សុភាពនារីទាំងអស់។ PEDRO បានប្រតិបត្តការណ៏ 6សាខានៅក្នុងប្រទេសកម្ពុជា ដែលសរុប 83សាខានៅក្នុងអាស៊ីប៉ាស៊ីហ្វិច មជ្ឈិមបូព៌ា និងសាធារណរដ្ឋប្រជាមានិតចិន។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay