ហាងកាហ្វេមានរូបមន្តមកពីប្រទេសអ៊ីតាលី Benz & Grace Coffee Cake បានបើកសម្ភោធជាផ្លូវការហើយជាមួយនឹងប្រូម៉ូសិនពិសេសជាច្រើន
Benz & Grace Coffee Cake គឺជាប្រភេទហាងនំបុ័ង កាហ្វេ នំខេក និងភោជនីយដ្ឋាន ។យើងផ្តោតសំខាន់លើគុណភាពផលិតផល សេវាកម្មនិងអនាម័យ ដើម្បីលើកកំពស់កម្រិតស្តង់ដានៃហាង ពិសេសគឺតំរូវការរបស់អតិថិជនគ្រប់លំដាប់ថ្នាក់ ដោយយើងបានរួមបញ្ចូលទាំងមីនុយ (Menus) បែប អាស៊ី និងអឺរ៉ុប ដើម្បីធានាថាភ្ញៀវដែលបានឈានចូលហាង Benz & Grace Coffee Cake ហើយ គឺមិនអោយដើរចេញដោយដៃទទេនោះឡើយ ព្រោះរាល់ការបោះជំហានចូលរបស់លោកអ្នកនឹងត្រូវបានទទួលស្វាគមន៏យ៉ាងល្អកក់ក្តៅនិងយកចិត្តទុកដាក់បំផុត។
ក្នុងនោះផងដែរ មូលហេតុដែលជំរុញអោយស្ថាបនិករូបនេះមានគំនិតបង្កើតហាង Benz & Grace Coffee Cake នេះឡើង គឺដោយសារមហិច្ឆតាដែលកើតចេញពីក្តីស្រលាញ់និងក្តីស្រមៃ។គាត់ចង់អោយប្រទេសកម្ពុជាមានភាពជឿនលឿនលើវិស័យនំខេក និងកាហ្វេដែលមានលក្ខណៈស្តង់ដារអន្តរជាតិដូចប្រទេសជិតខាង។ គាត់បានបន្ថែមទៀតថា <<ការដែលមកញ៉ាំនំដែលយើងចូលចិត្តនិងមានរសជាតិឆ្ញាញ់វាធ្វើអោយយើង មានក្តីសុខបំផុត>>។
គួររំលឹកមកវិញថា ដើម្បីបង្កើតគំរោងហាង Benz & Grace Coffee Cake ស្ថាបនិករូបនេះ បានចុះកម្មសិក្សាលើមុខជំនាញ នំខេក និងនំអាពាហ៍ពិពាហ៍ចេញពីសាលាល្បីៗជាច្រើនក្នុងទីក្រុងបាងកក នៃប្រទេសថៃ និងសិក្សាបន្ថែមលើមុខជំនាញឆុងកាហ្វេ នៅឯទីក្រុងភ្នំពេញ ដើម្បីដកបទបិសោធន៍និងជំនាញបន្ថែមក្នុងការស្រាវជ្រាវរករូបមន្តល្អៗ សំរាប់ផ្តល់ជូននូវរសជាតិឈ្ងុយឆ្ងាញ់មិនទ្រលាន់សាកសមនូវតំរូវការអតិថិជនទៅតាមសម័យកាល។
ជាចុងក្រោយគាត់បានបន្ថែមថា<< មិនថាជាថ្ងៃខួបកំណើត ថ្ងៃមង្គល ឬថ្ងៃពិសេសដែលអ្នកចង់បង្ហាញក្តីស្រលាញ់ទៅកាន់នរណាម្នាក់ សូមជឿជាក់លើ Benz & Grace Coffee Cake ព្រោះយើងខ្ញុំផ្តល់នូវគុនភាពនិងរូបភាពល្អឥតខ្ចោះទៅកាន់មនុស្សជាទីស្រលាញ់របស់លោកអ្នក>>។
Benz & Grace Coffee Cake នឹងបង្ហាញខ្លួនជាសាធារណៈចាប់ពីថ្ងៃទី១៥ សីហា ឆ្នាំ២០១៩ និងរីកដុះដាលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ដើម្បីអបអរសាទរក្នុងពិធីបើកសម្ភោធហាងជាផ្លូវការ យើងខ្ញុំក៏មានការដាក់លក់បញ្ចុះតម្លៃទៅលើគ្រប់ មីនុយ (Menus) ទាំងអស់សំរាប់អតិថិជនជាវសាកល្បង។
យើងខ្ញុំជឿជាក់ថា Benz & Grace Coffee Cake នឹងត្រូវចែករំលែកយ៉ាងទូលំទូលាយនិងជាទីពេញចិត្តក្នុងបេះដូងអ្នក។






