PR

តោះ! ទៅជួប នីកូនិងសុខ សុម៉ាវត្តីផ្ទាល់នៅផ្សារទំនើបអូឡាំព្យាល្ងាចនេះ + ឈ្នះរង្វាន់យ៉ាងច្រើនងាយៗស្រួលៗ!

BY
Khmernote Media
August 17, 2019

ដល់ថ្ងៃហើយ! តោះៗ! ណាគេខ្លះចង់ជួបលោកនីកូផ្ទាល់ខ្លះ? ល្ងាចនេះលោកនីកូនិងអ្នកនាង សុខ សុម៉ាវត្តីនឹងមានវត្តមាននៅផ្សារទំនើបអូឡាំព្យាចាប់ពីម៉ោង 5:30 នៅក្នុងកម្មវិធីសម្ពោធ “ដំណើរទៅកាន់ផ្សារទំនើបអូឡាំព្យានារដូវភ្លៀង” ដែលនឹងមានជាការសម្ដែងយ៉ាងពិសេសនិងការលេងហ្គេមដើម្បីឈ្នះរង្វាន់ជាច្រើន!

ប្រិយមិត្តដែលចូលរួមអាចលេងហ្គេមងាយៗសប្បាយដើម្បីឈ្នះរង្វាន់របស់ Marvel យ៉ាង cute cute ជាច្រើនពីហាង Miniso ទៀតផង។ ជាងនេះទៅទៀតរាល់ការចំណាយ $15 នៅក្នុងហាងណាមួយ ឬ$10 ទៅលើចំនីអាហារក្នុងផ្សារទំនើបអូឡាំព្យា លោកអ្នកនឹងអាចទទួលបានសន្លឹកឆ្នោតផ្សងសំណាងភ្លាមពីបញ្ជរសេវាព័ត៌មានដើម្បីឱកាសឈ្នះរង្វាន់អស្ចារ្យៗដែលសរុបជាទឹកប្រាក់រហូតដល់ទៅជិត $10,000 ដុល្លារ។

រង្វាន់ទាំងអស់រួមមានដូចជា ម៉ូតូទំនើប 1 រង្វាន់, ទូរទឹកកក 3 រង្វាន់, នាឡិកាដៃទំនើប 10 រង្វាន់, ការស្នាក់នៅសណ្ធាគារឯករាជ្យ លំដាប់ផ្កាយប្រាំនៅក្រុងព្រះសីហនុ (សំរាប់ 2 នាក់) ចំនួន5 រង្វាន់, ការស្នាក់នៅសណ្ឋាគារ Olympia City Hotel (សំរាប់ 2 នាក់) 5 រង្វាន់ និងរង្វាន់ផ្សេងៗទៀតជាច្រើនផងដែរ។

កម្មវិធី “ដំណើរទៅកាន់ផ្សារទំនើបអូឡាំព្យានារដូវភ្លៀង” គឺនឹងចាប់ផ្ដើមពីថ្ងៃ 17 សីហារហូតដល់ថ្ងៃ 5 តុលា ឆ្នាំ 2019។

ដូច្នេះកុំភ្លេចណា រួសរាន់ឡើង! ទិញទំនិញគុណភាពល្អៗ ហើយមានឱកាសឈ្នះរង្វាន់ទៀត!

៚សម្រាប់ពត៌មានលំអិតសូមចូលទៅកាន់ Facebook Page៖ The Olympia Mall

?អាសយដ្ឋាន៖ មហាវិថីព្រះមុន្នីរ៉េត (២១៧) ក្នុងគម្រោង Olympia City ជាប់ពហុកីទ្បដ្ឋានជាតិអូទ្បាំពិក ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

Share This Post: