Real Madrid នឹងមិនអោយ Gareth Bale ចាកចេញពីក្លឹបឡើយ ប្រសិនបើតម្លៃខ្លួនរបស់ Bale ស្ថិតនៅក្នុងតម្លៃផ្ទេរក្រោម 100លានអឺរ៉ូ
- March 28, 2018
យោងតាមសារពត៌មាន AS បានចុះផ្សាយអោយដឹងថា៖ ក្លឹបអធិរាជសរ Real Madrid នឹងមិនអោយខ្សែប្រយុទ្ធ Gareth Bale ចាកចេញពីក្លឹបឡើយ ប្រសិនបើតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Gareth Bale ស្ថិតនៅក្នុងតម្លៃផ្ទេរក្រោម 100លានអឺរ៉ូ។

ខ្សែប្រយុទ្ធវ័យ 28ឆ្នាំរូបនេះត្រូវបានក្លឹបអធិរាជសរ Real Madrid អស់ភាពអំណត់និងទំនុកចិត្តលើរូបគេ បន្ទាប់ពី Gareth Bale មានបញ្ហារបួសច្រើនពេកនៅក្នុងរដូវកាលនេះ។ ហើយខ្សែប្រយុទ្ធ Gareth Bale ត្រូវបានគេរំពឹងទុកថាអាចនឹងត្រលប់ទៅកាន់លីគកំពូល Premier League វិញនៅក្នុងរដូវកាលក្រោយ ខណៈដែលមានច្រើនធំៗជាច្រើននៅក្នុង Premier League ចង់បានរូបគេ។
ប្រសិនបើក្លឹបដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសមានបំណងចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Gareth Bale ទៅកាន់លីគកំពូល Premier League វិញនោះ ក្លឹបនោះអាចនឹងត្រូវចំណាយមិនតិចជាង 100លានអឺរ៉ូ ទេដើម្បីចុះហត្ថលេខាទិញ Bale ពីក្លឹបអធិរាជសរ Real Madrid។ ការចំណាយច្រើនបែបនេះលើ Bale ដោយសារតែ Real Madrid ចង់បានតម្លៃផ្ទេរដូចពួកគេទិញ Bale ពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur កាលពីឆ្នាំ 2013 កន្លងទៅ។

បុត្រ
ប្រភព៖ Goal
- Share This Post:






