ខ្មែរណូត

ស្វែងរក

  • PR

    WoW… Pepsi Rewards App ផ្តល់រង្វាន់កាន់តែភ្ញាក់ផ្អើលយ៉ាងច្រើនដល់អតិថិជន

    BY Khmernote Media August 26, 2019
    WoW… Pepsi Rewards App ផ្តល់រង្វាន់កាន់តែភ្ញាក់ផ្អើលយ៉ាងច្រើនដល់អតិថិជន

    រាជធានីភ្នំពេញ-ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩៖ អីយ៉ា Pepsi ជាភេសជ្ជៈដែលផ្តល់ភាពសប្បាយរីករាយដល់អតិថិជន ពិសេសយុវវ័យ បានផ្តល់ការភ្ញាក់ផ្អើលចំពោះអតិថិជន ដោយការផ្តល់ជូនរង្វាន់ដ៏អស្ចារ្យយ៉ាងច្រើនសន្ធឹកសន្ធាប់មកតាមរយៈកម្មវិធីPepsi Rewards App ។

    ដោយកាលពីថ្ងៃទី ២៥ ខែសីហានេះ PEPSI បានប្រកាសការជាផ្លូវការនូវការប្រើប្រាស់កម្មវី Pepsi Rewards App នៅ Day Light Plaza ផ្សារទំនើបអ៊ីអនទី១ ។ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយគ្រាន់តែដាក់ដំណើរការការដោនឡោត តាមរយះ App Store និង Google Play ភ្លាម កម្មវិធីនេះទទួលបានអ្នកដោនឡោតជាងរាប់មឺុននាក់ ដោយសារតែកម្មវិធី Pepsi Rewards Appនេះ គឺជាកម្មវធីបែបទាន់សម័យ នឹងអតិថិជនអាចទទួលបានរង្វាន់យ៉ាងងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនទៀត ។ ដោយគ្រន់តែ អតិថិជន ញាំភេសជ្ជៈ Pepsi Pepsi Twist, Mirinda Orange , Mirinda Strawberry, Mirinda Green Cream និង 7UP រកមើលលេខកូដ១០ខ្ទង់ក្នុងក្រវិលកំប៉ុង ហើយបញ្ចូលទៅក្នុងកម្មវិធី Pepsi Rewards App នោះអតិថិជននឹងឈ្នះបានពិន្ទុរជាច្រើន ហើយគ្រប់កំប៉ុងសុទ្ធតែមានពិន្ទុរ និងអតិថិជនអាចយកពិន្ទុរទាំងនោះប្តូរយកជាសាច់ប្រាក់នៅតាមភ្នាក់ងារWING និង ចាយនៅតាមដៃគូរសហការណ៍របស់WING ដែលមានទួទាំងប្រទេសជាង ១មឺុនសាខា ។ក្រៅពីសាច់ប្រាក់អតិថិជនក៏អាចប្តូរជារង្វាន់ផ្សេងៗដែលមានក្នុង Pepsi Rewards App ។ រឺតតែអស្ចារ្យជាងនេះទៅទៀតគ្រន់តែដោនឡោត Pepsi Rewards App អតិថិជននឹងអាចចូលការឈ្នះរង្វាន់រង្វាន់រៀងរាល់ខែ តាមរយៈការចាប់ឆ្នោត នឹងប្រកាសលើទំព័រFacebook Pepsi ។ ដែលរង្វាន់មានដូចជា ម៉ូតូ និងទូស័ព្ទចែកជូនអតិថិជន Pepsi ។

    នៅក្នុងថ្ងៃដដែលនេះដែរ Pepsi បានផ្តល់កម្មវិធីរឹតតែរំភើបនិងទប់ចិត្តមិនបាន ដោយគ្រាន់តែចូលរួមកម្មបើកដំណើរកម្មធី Pepsi Rewards Appនេះសោះក៏មានឈ្នះរង្វាន់ ទូស័ព្ទដៃ និងរងា្វន់ផ្សេងៗទៀតជាច្រើន។

    លោក Michael Jensen នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Cambrew មានប្រសាសន៍ថា៖ យើងពិតជាមានកិត្តិយស និងសប្បាយរីករាយយ៉ាងខ្លាំង នាឳកាសការដាក់សម្ពោធឲ្យដំណើរការ ជាផ្លូវការនូវកម្មវិធី Pepsi Rewards App នាពេលនេះ។ App នេះ ត្រូវបានបង្កើតឡើង ដើម្បីជាការឆ្លើយតបទៅចំពោះអតិថិជន ដែលតែងតែផ្តល់ការគាំទ្រ ចំពោះភេសជ្ជៈ Pepsi ដោយការផ្តល់ជូននូវភាពសប្បាយរីករាយដល់អតិថិជនរបស់យើងតាមរយៈការផ្តល់ជារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ។
    នឹងអគុណដល់ដៃគូសហការដែលមិនអាចខ្វះបានសម្រាប់កម្មវិធីមួយនេះអាចដំណើរទៅបាននាថ្ងៃនេះគឺ ក្រុមហ៊ុន WING និង អគុណសម្រាប់ភាពជឿជាក់ និងការផ្តល់នូវកិច្ចសហប្រតិបត្តិការ របស់អតិថិជន ជាមួយនឹងក្រុមហ៊ុនភេសជ្ជៈអង្គរ ដ៏យូរអង្វែងមួយនេះ បានធ្វើឱ្យយើងទទួលបាននូវភាពជោគជ័យ។

    នាឱកាសដ៏សែនរីករាយនោះ លោក Manu Rajan នាយកប្រតិបត្តិក្រុមហ៊ុន Wing ក៏បានលើកឡើងដែរថា៖ ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ នៃការដាក់ឲ្យដំណើរការPepsi RewardsApp នាឱកាសនេះ និងអបអរសាទរចំពោះភាពជោគជ័យថ្មីមួយទៀត របស់ក្រុមហ៊ុនភេសជ្ជៈអង្គរដែលតែងតែ ផ្តល់នូវការតបស្នងចំពោះអតិថិជនរបស់ខ្លួន ដែលបាននឹងកំពុងគាំទ្រ រាល់ផលិតផលរបស់ក្រុមហ៊ុន។ Wing នឹងបន្តការប្តេជ្ញាសហការយ៉ាងល្អជិតស្និទ្ធបំផុត ជាមួយក្រុមនឹងហ៊ុនភេសជ្ជៈអង្គរ ក្នុងគោលបំណងបម្រើជូន ក៏ដូចជាបំពេញតម្រូវការ របស់អតិថិជន និង ដើម្បីភាពជោគជ័យក្នុង អាជីវកម្មទាំងអស់គ្នា។

    នៅចាំអង្កាល់ទៀត ប្រញាប់ឡើង កុំឲ្យឱកាសដ៏វិសេសវិសាលនេះកន្លងហួស! បបួលមិត្តភក្តិ និងបងប្អូនរបស់អ្នកហើយទាញយកកម្ម Pepsi Rewards App ជាមួយនឹងការជាវភេសជ្ជៈកំប៉ុងចំណុះ330ម.ល របស់ក្រុមហ៊ុនភេសជ្ជៈអង្គរ ភ្លាមៗ ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើសន្ធឹកសន្ធាប់ពីកម្មវិធីដ៏ពិសេសពី Pepsi Rewards App ។

    សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.facebook.com/pepsicambodia/ ឬទាក់ទងតាម Hot line: 086 971 000 ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay