កីឡា

គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន ប្រកាសស្វែងរកអ៊ុំប្រុស និងក្មេងតូច ដូចនៅក្នុងរូប ដើម្បីជូនអាវភ្នំពេញក្រោន ព្រមទាំងសំបុត្រ VIP ទស្សនាការប្រកួតបាល់ទាត់ជម្រើសជាតិខាងមុខនេះ

BY
Khmernote Media
September 7, 2019

លោកគ្រូស៊ុំ វណ្ណា ប្រកាសបានស្វែងរកបុរសព្រមទាំងក្មេងតូចនៅក្នុងរូបភាពដែលធ្វើឲ្យមហាជនរំជួលចិត្ត ដោយលោកបានប្រកាសថាលោកនឹងផ្តល់ជូនអាវភ្នំពេញក្រោន និងសំបុត្រចូលទស្សនាការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Joint Qualification Round 2 ដោយក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយនឹង បារ៉ែន នៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ។

ដោយលោកគ្រូ បានសរសេររៀបរាប់យ៉ាងដូច្នេះថា ៖ “នឹកឃើញប៉ារបស់ខ្ញុំកាលខ្ញុំនៅពីតូចគាត់តែងតែនាំខ្ញុំទៅមើលគេលេងបាល់ តែពេលនេះមានបងប្រុសម្នាក់ទៀតធ្វើបែបនេះដែរ។ បើបងឃើញសារខ្ញុំហើយ បងមកទទួលអាវភ្នំពេញក្រោន ឆ្នាំ២០១៩ និងសំបុត្រចូលទស្សនា កម្ពុជា និងបារ៉ែន នៅថ្ងៃទី១០ កញ្ញា ២០១៩ កន្លែង VIPព្រមទាំងកូនស្រី។ ទឹកចិត្តលោកឪពុកអាវជម្រើសជាតិ”៕

រូបភាព credit to the owner

Share This Post: