កីឡា

ម្ចាស់បទ Panama ចេញវិដេអូថានឹងមកច្រៀងនៅស្រុកខ្មែរយើងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ

BY
Khmernote Media
March 29, 2018

តារាចម្រៀងប៉ុប ដ៏ល្បីឈ្មោះគឺលោក Patteo ម្ចាស់បទ PANAMA បានចេញវិដេអូថានឹងមកច្រៀងនៅស្រុកខ្មែរយើងជាលើកដំបូងរបស់ខ្លួននាថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ។ ម្ចាស់បទ PANAMA ដដែលនេះបានរៀបរាប់ថា​ ៖ “សួស្តីប្រិយមិត្ត GANZBERG ខ្ញុំ Matteo ខ្ញុំដឹងថាអ្នកប្រាកដជាស្គាល់បទចម្រៀង PANAMA របស់ខ្ញុំ ហើយក៏ចេះរាំផងដែរ ខ្ញុំពិតជាមិនអាច រងចាំជួបអ្នកទាំងអស់គ្នា នៅថ្ងៃទី ១២ ខែឧសភា ២០១៨ ក្នុងកម្មវិធី GANZBERG UBER CONCERT នៅកោះពេជ្រភ្នំពេញ កុំភ្លេចជួបគ្នាណា!”

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កភាពសប្បាយរីករាយជូនដល់អតិថិជនរបស់ខ្លួនក៏ដូចជាប្រជាពលរដ្ឋខ្មែរ តាមរយៈការនាំយកតារាចម្រៀងល្បីៗ ទាំងក្នុងនិងក្រៅប្រទេសដើម្បីចូលរួមសម្តែងនៅក្នុងកម្មវិធីប្រគុំតន្ត្រីរបស់ខ្លួន។ ហើយកាលពីឆ្នាំ២០១៧ ក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំលោក Silento ម្ចាស់បទ Watch Me មកសម្តែងនិងបង្កភាពសប្បាយរីករាយយ៉ាងខ្លាំងផងដែរ៕

Share This Post: