ខ្មែរណូត

ស្វែងរក

  • PR

    Samsung Galaxy A10s សំណព្វចិត្តសម្រាប់គ្រប់គ្នាតោះៗ! ត្រៀមខ្លួនស្វាគមន៍ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A10s នៃយុគសម័យ Live!!!

    BY Khmernote Media September 9, 2019
    Samsung Galaxy A10s សំណព្វចិត្តសម្រាប់គ្រប់គ្នាតោះៗ! ត្រៀមខ្លួនស្វាគមន៍ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A10s នៃយុគសម័យ Live!!!

    ភ្នំពេញថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៩៖ និយាយទៅក្រុមហ៊ុន សាមសុង ពិតជាពូកែ និងដឹងយ៉ាងច្បាស់ថាអតិថិជនរបស់ខ្លួនក្នុងពេលបច្ចុប្បន្ននេះត្រូវការអ្វី និងចង់បានអ្វី! ហេតុដូច្នេះហើយទើបខ្លួនមិនព្រមនៅស្ងៀមក្នុងការបញ្ចេញស្មាតហ្វូនដ៏ទំនើបអស្ចារ្យដើម្បីបំពេញចិត្តអ្នកប្រើប្រាស់ទាំងអស់មិនឱ្យខកចិត្តឡើយ។ ជាក់ស្តែងសម្រាប់ស្មាតហ្វូនស៊េរី A ទាំងអស់គឺត្រូវបានផលិតឡើងសម្រាប់បំពេញសេចក្តីត្រូវការឱ្យទទួលបានបទពិសោធន៍ដ៏រីករាយអស្ចារ្យក្នុងយុគសម័យថត Selfie ឬ Live វីដេអូ!!

    តើមានអ្វីប្លែក និងអស្ចារ្យខ្លះទៅហ្ន៎? ជាការពិតណាស់ស្មាតហ្វូន Samsung Galaxy A10s ដែលនឹងដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជានេះគឺពិតជាមានសមត្ថភាព និងចំណុចលេចធ្លោមិនធម្មតាលើសពីអ្វីដែលលោកអ្នកគិតទៅទៀតក្នុងពេលបច្ចុប្បន្នដែលកំពុងតែពេញនិយមខ្លាំងក្នុងការថតរូប ថតវីដេអូ និងការភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ។ បើនិយាយពីចំណុចពិសេស និងលក្ខណៈអស្ចារ្យនៃបច្ចេកវិទ្យាដែលបំពាក់មកលើ Samsung Galaxy A10s ក៏ដូចជារូបរាងដ៏ស្រស់ស្អាតគួរឱ្យស្រឡាញ់នេះគឺហាក់ដូចជាមិនស័ក្តិសមនឹងតម្លៃទាល់តែសោះតែម្តង!

    គួររំលឹកផងដែរថា Samsung Galaxy A10s ភ្ជាប់មកជាមួយ នឹងអេក្រង់រាងដំណក់ទឹក(Infinity-V) សម្រាប់កម្លាំងថ្មវិញរហូតដល់ 4,000mAh រួមជាមួយនឹងកម្មវិធីស្កេនក្រយៅដៃ និងផ្ទៃមុខយ៉ាងទំនើបនិងសុវត្តិភាពខ្ពស់បំផុត ហើយអ្វីដែលរឹតតែអស្ចារ្យនេះគឺតម្លៃតែម្តង ត្រឹមតែ $149 តែប៉ុណ្ណោះ ជាមួយជម្រើស៣ពណ៌ដែលសាកសមសម្រាប់សំណព្វចិត្តទាំងអស់គ្នាគឺ ៖ ពណ៌ខ្មៅ ក្រហម និងបៃតង។

    តែទោះជាយ៉ាងណាក៏សូមសរសើរ និងអរគុណដល់ក្រុមហ៊ុន សាមសុង ដែលធ្វើការផ្តល់ជូននូវស្មាតហ្វូនត្រកូលស៊េរី A ជំនាន់ចុងក្រោយ Samsung Galaxy A10s ដ៏ទំនើបទាន់សម័យនេះដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់គ្រប់លំដាប់ថ្នាក់អាចទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃការប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួន។ប្រញាប់ឡើង! រួសរាន់អញ្ជើញទៅទិញឱ្យបានមុនគេភា្លមទៅ! សមត្ថភាព និងលក្ខណៈពិសេសគឺពិតជាល្អលើសពីតម្លៃពិតមែន!

    សម្រាប់ព័ត៌មានបន្ថែមសូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុនដែលជិតបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232 ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay