ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខណៈក្មេងៗដទៃនាំគ្នាដើរលេងសប្បាយ តែក្មេងប្រុសអាយុទើប១៤ឆ្នាំម្នាក់នេះវិញសម្ងំបង្កើត Software កុំព្យួទ័រ ដោយខ្លួនឯង ហើយអាចរកប្រាក់បានជាង ១ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

    BY Khmernote Media September 14, 2019
    ខណៈក្មេងៗដទៃនាំគ្នាដើរលេងសប្បាយ តែក្មេងប្រុសអាយុទើប១៤ឆ្នាំម្នាក់នេះវិញសម្ងំបង្កើត Software កុំព្យួទ័រ ដោយខ្លួនឯង ហើយអាចរកប្រាក់បានជាង ១ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

    ម៉ាឡេស៊ី៖ ក្មេងប្រុសដែលទើបនឹងមានអាយុ ១៤ ឆ្នាំម្នាក់ត្រូវបានគេរាយការណ៍ថា​ អាចរកប្រាក់បាន ១១,៩៦០​ ដុល្លារអាមេរិកក្នុងមួយឆ្នាំពីការលក់កម្មវិធីកុំព្យូទ័រ​ (Software) ដែលរូបគេបានបង្កើតឡើងដោយខ្លួនឯង។ ក្មេងប្រុសដែលជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យាវ័យក្មេងរូបនេះមានឈ្មោះថា Muhammad Akmal Hazim ជាជនជាតិម៉ាឡេស៊ី ហើយបច្ចុប្បន្នរូបគេកំពុងស្នាក់នៅ និងសិក្សានៅក្នុងប្រទេសម៉ាឡេស៊ី។ កាលពីឆ្នាំមុនពោលគឺតាំងពីរូបគេនៅមានអាយុ ១៣ ឆ្នាំម្ល៉េសរូបគេមានសមត្ថភាពអាចបង្កើតបាន Software រួចទៅហើយ ដែល Software ទាំងនោះ ជាប្រភេទកម្មវិធីប្រើប្រាស់សម្រាប់ធ្វើតេស្តិ៍ល្បឿន និងស្វែងរកដំណោះស្រាយផ្សេងៗទាក់ទងទៅនឹងការរក្សាទុកទិន្នន័យ (Servers)។

    ​ដើម្បីលក់កម្មវិធីកុំព្យូទ័រ​ទាំងនេះ Muhammad Akmal Hazim បានបង្កើតវេបសាយមួយដែលមានឈ្មោះថា Benchpoint.io ​សម្រាប់អតិថិជនចូលទៅប្រើប្រាស់ និងទិញយកកម្មវិធីរបស់គេ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន WORLDOFBUZZ បានរាយការណ៍ថា រហូតមកទល់នឹងពេលនេះកម្មវិធីដែលកុមារ Muhammad Akmal Hazim បានបង្កើតឡើងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង​ ហើយគេរំពឹងថាប្រាក់ចំណូលរបស់គេនឹងបន្តកើនឡើងនៅឆ្នាំបន្ទាប់ទៀតផងដែរ៕

    អត្ថបទ៖ ភក្តី

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay