ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជម្លោះស្នេហ៍តាមដងផ្លូវ ចុងក្រោយឆេះស្លាប់ទាំងអស់គ្នា (មានវីដេអូ)

    BY Khmernote Media March 31, 2018
    ជម្លោះស្នេហ៍តាមដងផ្លូវ ចុងក្រោយឆេះស្លាប់ទាំងអស់គ្នា (មានវីដេអូ)

    ចិន៖ គូស្នេហ៍មួយគូបានបញ្ចប់ជំលោះស្នេហ៍របស់ពួកគេ ដោយការដុតសម្លាប់ខ្លួននៅក្នុងរថយន្តទំនើបមួយ ដែលហេតុការណ៍នេះបានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្តាញសង្គមចិន។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Anhui  ខេត្ត Wuhu ប្រទេសចិន ហើយរថយន្តដែលត្រូវបានភ្លើងឆេះនោះជាប្រភេទរថយន្ត SUV បើកបរដោយស្រ្តីម្នាក់។

    អ្នកដែលបានឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា មុនដំបូងរថយន្តខាងលើបានបើកក្នុងល្បឿនយ៉ាងលឿន ហើយរថយន្ត នោះបានឈប់នៅកន្លែងកើតហេតុមួយសន្ទុះធំ ទើបគេឃើញស្ត្រីជាអ្នកបើកបរព្យាយាមបើកទ្វារថយន្តចេញមកក្រៅ។ យ៉ាងណាក្តី ភ្លាមនេះស្រាប់តែបុរសដែរនៅអង្គុយក្បែរនោះទាញនាងចូលទៅក្នុងរថយន្តវិញ ហើយបន្តិចក្រោយមកស្រាប់តែមានភ្លើងចេះរថយន្តតែម្តង។

    ក្រោយកើតហេតុ ទើបប៉ូលិសបើកការស៊ើបអង្គេត និងបានរកឃើញថា ការពិតជនរងគ្រោះទាំងពីរក្នុងរថយន្តនោះជាសង្សានឹងគ្នា ហើយពួកគេមានជម្លោះជាមួយគ្នា ដែលមូលហេតុបង្កឲ្យមានជម្លោះនោះគឺបញ្ហាភ្លើងប្រចណ្ឌក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ។ ពេលនេះប៉ូលិសកំពុងតែទាក់ទង ទៅខាងគ្រួសារបស់ជនរងគ្រោះ ដើម្បីឲ្យមកយកសាកសពទៅរៀបចំពិធីបុណ្យ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ medium

    Share This Post:
    MPO4D jitutoto mpo4d Mpoplay