ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហាមដាច់ខាតធ្វើរឿងនេះ នៅក្រៅប្រទេស ប្រយ័ត្ននាំទុក្ខដាក់ខ្លួន

    BY Khmernote Media September 14, 2019
    ហាមដាច់ខាតធ្វើរឿងនេះ នៅក្រៅប្រទេស ប្រយ័ត្ននាំទុក្ខដាក់ខ្លួន

    ប្រទេសនីមួយៗមានវប្បធម៌ និងផ្នត់គំនិតខុសៗគ្នា ដូចនេះហើយឥរិយាបថល្អសម្រាប់ប្រជាជនក្នុងប្រទេសមួយមិនប្រាកដថាអាចប្រើបាននៅក្នុងប្រទេសផ្សេងឡើយ។ ថ្ងៃនេះអង្គភាពខ្មែរណូត សូមណែនាំលោកអ្នកនូវសកម្មភាពចំនួន ១៥ ដែលលោកអ្នកមិនគួរធ្វើនៅក្នុងប្រទេសទាំងនេះឡើយ៖

    ១. កុំជូនផ្កាទៅកាន់អ្នកណាម្នាក់ក្នុងចំនួនគូនៅក្នុងប្រទេសរុស្សី ព្រោះផ្កាដែលមានចំនួនគូដូចជា ២ទង ៤ទង  ឬ ៦ទង សម្រាប់ប្រើប្រាស់តែក្នុងពិធីបុណ្យសពប៉ុណ្ណោះ។ បើលោកអ្នកចង់ជូនផ្កាទៅកាន់ប្រជាជនរុស្សីណាម្នាក់សុំប្រាកដថាវាមានចំនួនសេស។

    ២. កុំសម្លឹងមើលភ្នែកគេចំៗពេកពេលកំពុងនិយាយគ្នាជាមួយអ្នកណាម្នាក់នៅក្នុងប្រទេសចិន ព្រោះវាជាឥរិយាបថបង្ហាញពីការមិនគោរពគ្នា ឬប្រើនៅពេលខឹងគ្នាប៉ុណ្ណោះសម្រាប់ប្រជាជនចិន។

    ៣. កុំជាន់ក្រដាសប្រាក់ ដែលមានរូបព្រះមហាក្សត្រនៅក្នុងប្រទេសថៃព្រោះវាជាទង្វើខុសច្បាប់។

    ៤. កុំនិយាយឬបបួលអ្នកណាម្នាក់នៅក្នុងប្រទេសន័រវេសទៅព្រះវិហារកាតូលិឲ្យសោះ ព្រោះពួកគេអាចនឹងឈប់និយាយជាមួយលោកអ្នក។ មានប្រជាពលរដ្ឋន័រវេសតិចតួចបំផុតដែលទៅព្រះវិហារកាតូលិ។

    ៥. លោកអ្នកត្រូវតែដោះស្បែកជើងចេញមុនពេលលោកអ្នកដើរចូលក្នុងផ្ទះ ឬព្រះវិហារនៅក្នុងប្រទេសឥណ្ឌា ។

    ៦. កុំជូនពរអ្នកណាម្នាក់មុនថ្ងៃខួបកំណើតរបស់គេនៅក្នុងប្រទេសអាឡឺម៉ង់ ព្រោះប្រជាពលរដ្ឋអាឡឺម៉ង់គិតថា ការជូនពរពួកគេមុនថ្ងៃខួបកំណើតពិតប្រាកដគឺជាសញ្ញានៃសំណាងអាក្រក់។

    ៧. កុំថើបគ្នានៅទីសាធារណៈក្នុងប្រទេសអេហ្ស៊ីប និងអារ៉ាប់ប៊ីសាអូឌីត ព្រោះវាជាឥរិយាបថមិនសមរម្យក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋក្នុងប្រទេសទាំងពីរនេះ។

    ៨. កុំនាំសត្វចិញ្ចឹមទៅកាន់ប្រទេសសឹង្ហបុរី ព្រោះប្រទេសមួយនេះមានច្បាប់គ្របគ្រង់លើសត្វចិញ្ចឹមតឹងរឹងបំផុត។

    ៩. កុំដើរឆ្លងថ្នល់ដោយមិនគោរច្បាប់ ឬមិនប្រុងប្រយ័ត្ននៅសហរដ្ឋអាមេរិក ព្រោះលោកអ្នកអាចនឹងត្រូវប៉ូលិសឃាត់ខ្លួនចំពោះការធ្វើឥរិយាបថដូចនេះនៅក្នុងរដ្ឋមួយចំនួននៃប្រទេសមួយនេះ។

    ១០. កុំញ៉ាំអាហារតែមួយមុខ ឬឈប់ញ៉ាំអាហារដោយបន្សល់ទុកអាហារច្រើនក្នុងចានសម្រាប់នៅភោជនីយដ្ឋានក្នុងប្រទេសបារាំងព្រោះវាជាឥរិយាបថមិនសមរម្យនោះទេ។

    ១១. កុំឲ្យអំណោយជារបស់មុតស្រួចដូចជាកូនកាំបិតជាដើមទៅកាន់អ្នកណាម្នាក់ក្នុងប្រទេសស្វីស ព្រោះវាជាជំនឿនៃការបញ្ចប់ទំនាក់ទំនងរបស់លោកអ្នក។

    ១២. ប្រជាពលរដ្ឋនៃប្រទេសនូវែលសេឡង់នឹងខឹងលោកអ្នកជាខ្លាំង ប្រសិនបើលោកអ្នកច្រលំថាពួកគេជាជនជាតិអូស្រ្តាលី។

    ១៣. កុំញ៉ាំអាហារដោយប្រើដៃឲ្យសោះនៅក្នុងប្រទេសឈីលី ព្រោះវាជាឥរិយាបថមិនសមរម្យមួយ។

    ១៤. នៅក្នុងទីក្រុងអូសាកានៃប្រទសជប៉ុនប្រជាពលរដ្ឋបានឈរនៅផ្នែកខាងស្ដាំពេលឈរលើជណ្តើរយន្ត ដោយឡែកប្រជាពលរដ្ឋនៅក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុនតែងឈរនៅផ្នែកខាងឆ្វេងវិញពេលជិះជណ្ដើរយន្ត ដូចនេះលោកអ្នកគួរតែព្យាយាមសម្របខ្លួនទៅតាមពួកគេ ប្រសិនបានទៅដល់ប្រទេសជប៉ុន។

    ១៥. កុំប្រើកាយវិការដែលបង្ហាញអត្ថន័យថា Okay នៅក្នុងប្រទេសប្រេស៊ីល ព្រោះសញ្ញានេះអាចមានន័យជាការឌឺដងដាក់គ្នាសម្រាប់ប្រជាពលរដ្ឋប្រេស៊ីលមួយចំនួន៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay