ខ្មែរណូត

ស្វែងរក

  • PR

    ឱកាសល្អសម្រាប់អ្នកបាត់ដំបង ជួបវេជ្ជបណ្ឌិតជំនាញ យល់ដឹងពីសារប្រយោជន៍នៃកាល់ស្យូម នៅថ្ងៃសៅរ៍ ទី14 កញ្ញា នេះ នៅខេត្តបាត់ដំបង

    BY Khmernote Media September 11, 2019
    ឱកាសល្អសម្រាប់អ្នកបាត់ដំបង ជួបវេជ្ជបណ្ឌិតជំនាញ យល់ដឹងពីសារប្រយោជន៍នៃកាល់ស្យូម នៅថ្ងៃសៅរ៍ ទី14 កញ្ញា នេះ នៅខេត្តបាត់ដំបង

    ឱកាសល្អមែន! សម្រាប់លោកឪពុកអ្នកម្តាយនិងកូនតូចៗជាទីស្រឡាញ់ មកទទួលយកចំណេះដឹងដ៏មានសារប្រយោជន៍ និងបទពិសោធន៍ល្អៗពីវេជ្ជបណ្ឌិតជំនាញ រួមជាមួយការលេងហ្គេមកម្សាន្តសប្បាយ សម្រាប់កុមារៗ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ នៅក្នុងសិក្ខាសាលាស្តីអំពី «សារប្រយោជន៍នៃកាល់ស្យូម» ដែលនឹងរៀបចំឡើងនៅថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2019 នេះ នៅខេត្តបាត់ដំបង នៅសួនច្បារជាប់ស្ពាន សម្តេចក្រឡាហោម ស ខេង ។

    «កាល់ស្យូម» មានសារសំខាន់ខ្លាំងសម្រាប់ស្រ្តីមានផ្ទៃពោះ និងវ័យលូតលាស់របស់កុមារ តើលោកអ្នកធ្លាប់ដឹងដែរឬទេ បើខ្វះកាល់ស្យូម ពួកគេត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ? តើធ្វើយ៉ាងណាទើបដឹងថាយើងមានកាល់ស្យូមគ្រប់គ្រាន់? រាល់ចំណេះដឹងទាំងអស់នេះនឹងបកស្រាយជូនយ៉ាងក្បោះក្បាយដោយវេជ្ជបណ្ឌិតជំនាញ រួមជាមួយកម្មវិធីសប្បាយៗសម្រាប់កុមារលេងកម្សាន្ត និងការប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញទាក់ទងនឹងវ័យលូតលាស់របស់កូនអ្នក។

    ចាំអីទៀត! កម្មវិធីនេះចូលរួមដោយឥតគិតថ្លៃចាប់ពីម៉ោង 10ព្រឹក ដល់ម៉ោង 8យប់ ។ សូមកុំខកខានចូលរួមសិក្ខាសាលា «សារប្រយោជន៍នៃកាល់ស្យូម» តាមតារាងពេលវេលាកម្មវិធីខាងក្រោមនេះ៖

    3:50pm – 5:40pm បទបង្ហាញស្ដីពី «សារប្រយោជន៍នៃកាល់ស្យូម» សម្រាប់ស្ត្រីមានផ្ទៃពោះ
    5:50pm – 7:40pm បទបង្ហាញស្ដីពី «សារប្រយោជន៍នៃកាល់ស្យូម» សម្រាប់កុមារ

    ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅលេខ 096 944 3311/ 096 777 5645៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay