ព័ត៌មានជាតិ

អាសូរណាស់ ព្រោះតែការធ្វេសប្រហែសរបស់អាណាព្យាបាល ក្មេងស្រីម្នាក់លង់ទឹកស្លាប់ គួរឲ្យអនិច្ចាជាពន់ពេក

BY
Khmernote Media
September 12, 2019

កណ្តាល៖ អាសូរណាស់ ព្រោះតែការធ្វេសប្រហែសរបស់មនុស្សចាស់ ក្មេងស្រីម្នាក់លង់ទឹកស្លាប់ គួរឲ្យអនិច្ចាពន់ពេក ។ ករណីនេះ កើតឡើងនៅថ្ងៃ ពុធ ១៣ កើតខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៩វេលាម៉ោង០៩និង១០នាទី នៅចំនុចបឹងស្លែងតូច ស្ថិតនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ជនរងគ្រោះ ឈ្មោះ ឌឿន ឌីណា ភេទស្រី អាយុ ០២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុកគ្រួសារ។ មានឪពុកឈ្មោះទី ឌឿ អាយុ ៣៥ឆ្នាំ និងម្ដាយឈ្មោះដា លក្ខិណា អាយុ ២៨ឆ្នាំ ។ អ្នកទាំងពីរ រស់នៅភូមិឃុំកើតហេតុខាងលើ ។

មូលហេតុដែលនាំឲ្យមានករណីនេះកើតឡើងដោយកាលពីថ្ងៃទី១១ ខែកញ្ញា វេលាម៉ោង៩និង១០នាទី កុមារី ឌឿន ឌីណា បានលេងនៅមុខផ្ទះជាមួយមីង និងម្ដាយ បន្ទាប់មកម្ដាយបានចូលទៅក្នុងផ្ទះ រីឯមីងបានទៅបេះត្រកួននៅខាងកើតផ្ទះ តែមិនដឹងថាក្មួយទៅតាមក្រោយទេ។ លុះពេលម្ដាយចេញពីក្នុងផ្ទះមកវិញមិនឃើញកូន ហើយក៏នាំគ្នាដើររកជុំវិញផ្ទះ តែមិនឃើញ ឯជីតាបានដើរខាងកើតផ្ទះ ក៏ឃើញដានជើងចៅគាត់បានចុះក្នុងទឹកបឹង ហើយបានរាវរកប្រហែលជា៣០នាទីទើបឃើញតែក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ”៕

ប្រភព៖ សេនាធិការ នគរបាលស្រុកស្អាង

Share This Post: