ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន 7NG បានបរិច្ចាគប្រាក់ប្រមាណជាង ៥៧ លានរៀលដែលទទួលបានពីពិព័រណ៍ដេញថ្លៃគោ ជូនមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីរួមចំណែកកិច្ចការសប្បុរសធម៌

    BY Khmernote Media September 12, 2019
    ក្រុមហ៊ុន 7NG បានបរិច្ចាគប្រាក់ប្រមាណជាង ៥៧ លានរៀលដែលទទួលបានពីពិព័រណ៍ដេញថ្លៃគោ ជូនមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីរួមចំណែកកិច្ចការសប្បុរសធម៌

    ភ្នំពេញ ៖ ក្រុមហ៊ុន 7NG (Cambodia) នាំយកថវិកាចំនួន៥៧.៥០០.០០០,០០រៀល ស្មើនឹង១៤.៣៧៥,០០ដុល្លារសហរដ្ឋអាមេរិកប្រគល់ជូនដល់ដល់មន្ទីរពេទ្យគន្ធបុប្ជា ព្រឹកថ្ងៃ ព្រហស្បតិ៍ទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដែលទឹកប្រាក់ប្រមាណ៥០ភាគរយនេះបានមកពីកម្មវិធី តាំងពិព័រណ៍គោ ការដេញថ្លៃគោ និងផ្សារសត្វកម្ពុជាលើកទី៣នៅ “ភូមិវិហារសួគ៌” ក្នុងតំបន់ អភិវឌ្ឍន៍ 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៩ ដើម្បីរួមចំណែកដល់កិច្ចការសង្គម និងសប្បុរសធម៌។

    លោកស្រី ស្រី សុធាឫទ្ធិ តំណាង លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយរងក្រុមហ៊ុន 7NG ថ្លែង ថា មូលហេតុចម្បងនៃការផ្តល់ថវិកាសប្បុរសធម៌នេះ គឺកើតចេញពីបេះដូង និងឆន្ទៈ ក្នុងការ រួមចំណែកជួយដល់កិច្ចការសង្គម និងសប្បុរសធម៌ ជាពិសេសគឺមន្ទីរពេទ្យគន្ធបុប្ជា ដោយមន្ទីរ ពេទ្យមួយនេះកំពុងបំពេញបេសកកម្មជួយសង្គ្រោះអាយុជីវិតទារក និងកុមារកម្ពុជាយ៉ាងសកម្ម ជារៀងរាល់ថ្ងៃដោយឥតគិតថ្លៃ។ ដោយសារមន្ទីរពេទ្យនេះកំពុងត្រូវការចំបាច់នូវសម្ភារៈ ថវិកា ដើម្បីបន្តការជួយ សង្គ្រោះដល់ទារក និងកុមារកម្ពុជាពីបណ្តាសប្បុរសជនជាតិ និងអន្តរជាតិ ដូច្នេះហើយ ក្នុងនាមលោកឧកញ៉ា ស្រី ចន្ធូ ជាពលរដ្ឋខ្មែរម្នាក់បានបរិច្ចាគនូវផលចំណេញ របស់ខ្លួនសម្រួលដល់ការលំបាកជូនសង្គមជាតិរបស់ខ្លួនតាមរយៈការបរិច្ចាគថវិកានេះ។

    សូមរំឭកថា ការបង្កើតឲ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍គោកម្ពុជាកន្លងទៅថ្មីៗនេះ គឺ ដើម្បីចូលរួមចំណែកជាមួយក្រសួងកសិកម្ម និងរាជរដ្ឋាភិបាល គឺក្នុងគោលបំណងលើកស្ទួយ ប្រជាកសិករ និងអ្នកចិញ្ចឹមសត្វ និងការបង្កបង្កើនផលកសិកម្ម ដែលមានតាំងពីបរមបុរាណ រៀងមកឲ្យមានតម្លៃបង្ហាញនូវពូជគោសាច់ (Brahman, Beef master Brangus) និងពូជគោ ទឹកដោះ (Hostein) ដែលនាំចូលពីបរទេស។ ក្នុងន័យនេះដែរក៏បានបញ្ជ្រៀបនូវបច្ចេកទេស និងវិធីសាស្រ្តថ្មីៗនៃការចិញ្ចឹមគោឲ្យទទួលបានជោគជ័យ ព្រមទាំងស្តារ និងលើកកម្ពស់កម្រិត ជីវភាពប្រជាកសិករ ដែលប្រកបរបរចិញ្ចឹមសត្វជាលក្ខណៈគ្រួសារឲ្យមានជីវភាពធូរធារ ជា ពិសេសគឺផ្តោតលើសុខភាពក្នុងការប្រើប្រាស់កសិផលកសិកម្មទៀតផង។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងទិសដៅប្រមូលផ្តុំអ្នកស្រឡាញ់សត្វចិញ្ចឹម និងបន្លែ ផ្លែឈើ សុវត្ថិភាព ទាំងអស់មកបង្ហាញ-ដេញថ្លៃ និងចែករំលែកបទពិសោធន៍បច្ចេកទេសផ្សេងៗ ក្នុងវិស័យកសិ កម្ម ដើម្បីឲ្យជឿនលឿនដូចប្រទេសជិតខាង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay