ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុវតីនិទ្ទេស Aទាំង​៦​រូប ត្រូវបានអភិបាលខេត្តកំពង់ស្ពឺ ប្រគល់ម៉ូតូ zoomer x ម្នាក់មួយគ្រឿង​ ជារង្វាន់លើកទឹកចិត្ត

    BY Khmernote Media September 13, 2019
    យុវតីនិទ្ទេស Aទាំង​៦​រូប ត្រូវបានអភិបាលខេត្តកំពង់ស្ពឺ ប្រគល់ម៉ូតូ zoomer x  ម្នាក់មួយគ្រឿង​ ជារង្វាន់លើកទឹកចិត្ត

    កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ ZOOMER X ចំនួន៦គ្រឿង ជូនដល់សិស្សនិទ្ទេស A របស់ខេត្តកំពង់ស្ពឺ ។

    សិស្សទាំង៦ដែលទទួលបាននិទ្ទេស A នៅពេលនេះរួមមាន ៖
    ១. ហង់ សុខខេន មកពីវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ(ស្រុកបរសេដ្ឋ)
    ២. ម៉ុក ច័ន្ទម៉ូលីនដា មកពីវិទ្យាល័យកំពង់ស្ពឺ (ក្រុងច្បារមន)
    ៣. ភេម ដាណា មកពីវិទ្យាល័យកំពង់ស្ពឺ (ក្រុងច្បារមន)
    ៤.ទូច វុចហ៊ួ មកពីវិទ្យាល័យត្រែងត្រយឹង (ស្រុកភ្នំស្រួច)
    ៥. ចេស្ដា ហួតនីតា មកពីវិទ្យាល័យហ៊ុនសែនអន្លង់ជ្រៃ(ស្រុកថ្ពង)
    ៦. ហ៊ន មិថុនា មកពីវិទ្យាល័យឧដុង្គ(ស្រុកឧដុង្គ)

    ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា សំរាប់ខេត្តកំពង់ស្ពឺ ចំនួនសិស្សនិទ្ទេស A ប៉ុន្មានក៏បានដែរ ព្រោះថារង្វាន់មានរាល់ឆ្នាំសំរាប់ចែកជូន ។ ហើយក្មួយៗ ដែលទទួលបានរង្វាន់នៅពេលនេះ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្របន្ដទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គមជាតិ ហើយត្រូវចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមានទៅដល់ប្អូនៗសិស្សានុសិស្ស

    គួររំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, និទ្ទេស B ចំនួន២៤៣០នាក់, និទ្ទេស C ចំនួន៥៨៤៧នាក់, និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់៕

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay