ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រពន្ធ១មិនគ្រប់ រៀបការប្រពន្ធទី២ម្នាក់ នៅមិនស្កប់ចង់រៀបការថែមប្រពន្ធមួយទៀត ចុងក្រោយត្រូវប្រពន្ធទី១ និងទី២ ព្រួតគ្នាវាយឡើងចាស់ដៃ (មានវីដេអូ)

    BY Khmernote Media September 13, 2019
    ប្រពន្ធ១មិនគ្រប់ រៀបការប្រពន្ធទី២ម្នាក់ នៅមិនស្កប់ចង់រៀបការថែមប្រពន្ធមួយទៀត ចុងក្រោយត្រូវប្រពន្ធទី១ និងទី២ ព្រួតគ្នាវាយឡើងចាស់ដៃ (មានវីដេអូ)

    ឥណ្ឌា៖ ស្រ្តីជាប្រពន្ធ ២នាក់បានព្រួតគ្នាវាយប្តីរបស់ពួកគាត់យ៉ាងចាស់ដៃ ក្រោយដឹងថាបុរសជាប្តីរូបនោះគ្រោងទៅរៀបការជាមួយនឹងប្រពន្ធទី ៣ ថែមម្នាក់ទៀត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Tamil Nadu ភាគខាងលិចនៃប្រទេសឥណ្ឌា។ បុរសជាប្តីកំហូចនោះមានឈ្មោះថា​ Aravind ហើយកាលពីឆ្នាំ ២០១៦ កន្លងទៅគាត់បានរៀបការជាមួយនឹងប្រពន្ធទី ១ ហើយនៅដើមឆ្នាំ ២០១៩ នេះគាត់បានរៀបការជាមួយប្រពន្ធទី ២ ថែមម្នាក់ទៀត។

    បើទោះជាមានប្រពន្ធ ២នាក់រួចហើយក្តី តែលោក Aravind នៅតែមិនឆ្អែតឆ្អន់ និងចង់ទៅរៀបការមួយជាមួយនឹងប្រពន្ធថ្មីម្នាក់ទៀត។ យ៉ាងណាក្តី ខណៈពិធីមង្គលការទី ៣ របស់គាត់ជិតមកដល់ ស្រាប់តែប្រពន្ធដើមទាំងពីរនាក់បានដឹង និងផ្តើមព្រួតគ្នារករឿង និងវាយទៅកាន់បុរសជាប្តីនោះតែម្តង។ តាមរយៈវីដេអូដែលគេបានថត និងបង្ហោះពេញបណ្តាញសង្គមនោះបានបង្ហាញថា មានទាំងសាច់ញាតិរបស់ប្រពន្ធទាំង ២នាក់នោះក៏បានព្រួតគ្នាវាយលោក Aravind ដែរ ព្រោះតែគេខឹងនឹងអំពើផិតក្បត់ល្មោមស្រីរបស់គាត់។ សូមអញ្ជើញប្រិយមិត្តទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay