កាល់តិច បានចាក់ប្រេងឲ្យរថយន្តមានអាយុ ២៨ ឆ្នាំ ជាមួយ កាល់តិច Techron® ដើម្បីឡើងភ្នំកម្ពស់ ១.០០០ ម៉ែត្រ ក្នុងកំណត់ត្រាឯតទគ្គកម្មពិភពលោក GUINNESS WORLD RECORDS®
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៩ ឥឡូវនេះប្រជាជនកម្ពុជាអាចទទួលបានប្រេងឥន្ធនៈដែលមានថាមពលឯតទគ្គកម្មពិភពលោកនៅស្ថានីយប្រេងឥន្ធនៈ កាល់តិច ដែលនៅជិតពួកគាត់។ នាំមកជូនដោយក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីត ដែលនាពេលថ្មីៗនេះ ប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron® បានចាក់ប្រេងឲ្យរថយន្តមានអាយុ ២៨ ឆ្នាំ ឡើងភ្នំកម្ពស់ ១.០០០ ម៉ែត្រ ដើម្បីកំណត់ត្រាឯតទគ្គកម្មពិភពលោក GUINNESS WORLD RECORDS® title ថ្មីមួយ គឺការបើកបររថយន្តឡើងផ្លូវចំណោតភ្នំដយឆាងបានលឿនជាងគេ។
តាមរយៈការបង្ហាញក្នុងកម្មវិធី ‘Record Rides’ មានពីរវគ្គ នៅប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិ National Geographic ដែលក្រុមហ៊ុន កាល់តិច ជាដៃគូសហការតែមួយគត់សម្រាប់ការប្រកួតប្រជែងថាមពលប្រេងឥន្ធនៈរបស់ កាល់តិច Caltex’s Fuel Power Challenge ។ យើងបានឃើញអ្នកបើកបររថយន្តប្រណាំងដ៏ស្ទាត់ជំនាញកូនចិនកាត់ចាម៉ៃកា Natasha Chang និងពិធីករទូរទស្សន៍ KC Montero បានធ្វើការប្រកួតគ្នាដោយវាស់នាទីដើម្បីឈានទៅរកកំណត់ត្រាបើកបរឡើងភ្នំដយឆាង។ នៅទីបំផុត Natasha បានកំណត់ឯតទគ្គកម្មនេះដោយប្រើរយៈពេលតែ ៦ នាទី ៥២,៦៩២ វិនាទី ដែលនេះជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងកំណត់ត្រាបើកបរនៅអការថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះលោក Shahid Ahmed អគ្គនាយកក្រុមហ៊ុន Chevron ប្រចាំប្រទេសម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា បានចែករំលែកថា ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope កាលពីខែ តុលា ឆ្នាំ ២០១៨ កន្លងទៅនៅក្នុងប្រទេសកម្ពុជាបានបង្ហាញឲ្យដឹងថា កាល់តិច ជាមួយ Techron® ជាប្រេងឥន្ធនៈដែលជួយរក្សាម៉ាស៊ីនបានស្អាតនៅពេលបើកបរ ចំណែកការឈ្នះពានរង្វាន់ GUINNESS WORLD RECORDS® title ក៏ជួយបង្ហាញពីថាមពលលាងសម្អាតម៉ាស៊ីនយានយន្តជាមួយមុខងារ Techron® ដែលធ្វើឲ្យយានយន្តមានដំណើរការល្អបំផុត និងផ្តល់ថាមពលអតិបរមាដល់យានយន្តរបស់អ្នក។ លោក Ahmed បានបន្ថែមទៀតថា “នេះជាប្រេងឥន្ធនៈដែលមានថាមពលដ៏អស្ចារ្យ ដែលអតិថិជនរបស់យើងអាចទទួលបានបទពិសោធន៍នេះនៅស្ថានីយប្រេងឥន្ធនៈ កាល់តិច ដែលនៅជិតពួកគាត់ ដើម្បីផ្តល់ថាមពលដល់យានយន្តក្នុងការបើកបរប្រចាំថ្ងៃរបស់ពួកគាត់”។
ម៉ាស៊ីនយានយន្តដែលមានថាមពលអតិបរិមា គឺទាមទារឲ្យមានការបញ្ជូនខ្យល់ និងប្រេងឥន្ធនៈបានល្អ តែបើមានបញ្ហាកើតឡើង នោះដោយសារតែមានការកកស្ទះនៅក្នុងសន្ទះប្រេង និងប៊ិកប្រេង។ ខាងគីមីវិទ្យាតែមួយគត់របស់ Techron® ត្រូវបានបញ្ជាក់ថា ដើម្បីកម្ចាត់ និងការពារម៉ាស៊ីនយានយន្តពីការកកស្ទះនៅផ្នែកសំខាន់ៗទាំងនេះ គឺមានតែកាល់តិច ជាមួយ Techron® ទេ ដែលមានបច្ចេកវិជ្ជា Clean & Glide technology អាចជួយកាត់បន្ថយការកកិត និងបង្កើនថាមពលដល់ម៉ាស៊ីនយានយន្តរបស់អ្នក។ ដោយភ្ជាប់ជាមួយសមិទ្ធផលនៃកំណត់ត្រាឯតទគ្គកម្មពិភពលោក ហ្គីណេស (GUINNESS WORLD RECORDS® title) របស់ពួកគេ កាល់តិចកម្ពុជាកំពុងអបអរសាទរជាមួយប្រជាជនកម្ពុជាដែលដឹងនូវអ្វីដែលត្រូវធ្វើដើម្បីទទួលបានលទ្ធផលដ៏អស្ចារ្យ៖ កញ្ញា ស៊ន សៀវម៉ី អ្នកឈ្នះមេដាយមាសដំបូងគេរបស់កម្ពុជានៅក្នុងព្រឹត្តិការណ៍អាស៊ានហ្គេម កញ្ញា ប៊ី សុធារី អ្នកតំណាងកម្ពុជាដំបូងគេនៅក្នុងការប្រកួតបវរកញ្ញាចក្រវាល និងលោក លី វ៉ាហេត កីឡាករបាល់ទាត់កម្ពុជាដំបូងគេដែលរកគ្រាប់បាល់ច្រើនជាងគេក្នុងមួយរដូវកាល។ អ្នកទទួលបានសមិទ្ធិផលទាំងនេះក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍សារព័ត៌មាននេះផងដែរ។
ដើម្បីស្វែងយល់បន្ថែមពីការបំបែកឯតទគ្គកម្មពិភពលោក ហ្គីណេស (GUINNESS WORLD RECORDS®) សម្រាប់ ‘ការបើកបររថយន្តឡើងផ្លូវចំណោតភ្នំដយឆាងបានលឿនជាងគេ’ សូមចូលទៅកាន់ https://caltexrecordrides.com/ ។ សម្រាប់ព័ត៌មានចុងក្រោយ រួមទាំងសមិទ្ធផលដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការរបស់ Caltex Cambodia នៅលើ https://www.facebook.com/CaltexCambodia/
###
អំពីក្រុមហ៊ុន National Geographic Partners
ក្រុមហ៊ុន National Geographic Partners LLC (NGP) ជាក្រុមហ៊ុននិយោគរួមគ្នារវាង National Geographic Society និង Disney បានប្តេជ្ញានាំមកនូវវិទ្យាសាស្រ្ត ដំណើរផ្សងព្រេង និងការរុករកដ៏អស្ចារ្យបំផុតក្នុងពិភពលោក តាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលល្អឥតខ្ចោះ។ ក្រុមហ៊ុន NGP បានរួមបញ្ចូលប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិ National Geographic មានដូចជា (National Geographic Channel, Nat Geo Wild, Nat Geo Mundo, Nat Geo People) ជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់ National Geographic និងការតម្រង់ទិសអតិថិជន រួមទាំងទស្សនាវដ្តី National Geographic, ស្ទូឌីយោ National Geographic ដែលទាក់ទងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និង
ឌីជីថលមាន សៀវភៅ, ផែនទី, ប្រព័ន្ធផ្សព្វផ្សាយកុមារ និងសកម្មភាពសំខាន់ៗដែលរួមបញ្ចូលទាំងការធ្វើដំណើរ, បទពិសោធន៍ និងព្រឹត្តិការណ៍ក្នុងពិភពលោក, កំណត់ត្រាការលក់, ការផ្តល់អាជ្ញាប័ណ្ណ និងអាជីវកម្មលើប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក E-commerce។ ការបង្កើនចំណេះដឹង និងការយល់ដឹងពីពិភពលោក គឺជាគោលបំណងចម្បងរបស់ National Geographic អស់រយៈពេល ១៣១ ឆ្នាំ ហើយឥឡូវនេះ នេះជាការប្តេជ្ញាបន្តពង្រីក នៅតាមបណ្តាប្រទេសផ្សេងៗ និងឆ្ពោះទៅកាន់អតិថិជនជាច្រើន ខណៈដែលអាចឈានទៅរកមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកក្នុងនោះមាន ១៧២ ប្រទេស និង ៤៣ ភាសា ជារៀងរាល់ខែ។ NGP បានផ្តល់ ២៧ ភាគរយនៃប្រាក់ចំណូល ទៅឲ្យអង្គការដែលមិនរកប្រាក់ចំណេញ National Geographic Society ដើម្បីគាំទ្រលើការងារក្នុងវិស័យវិទ្យាសាស្ត្រ ការរុករក ការអភិរក្ស និងការអប់រំ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ nationalgeographic.com ឬ natgeotv.com/asia។ ទំព័រហ្វេសប៊ុក: https://www.facebook.com/NGCasia; IG:@natgeoasia
អំពីក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីត
នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ឈេហ្វរ៉ុន (កម្ពុជា) លីមីតធីត បានធ្វើទីផ្សារម៉ាកសញ្ញា Caltex™ ដែលជាម៉ាកសញ្ញានាំមុខរបស់ ឈេហ្វរ៉ុន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់មជ្ឈឹមបូព៌ា និងអាហ្រ្វិក។ ក្រុមហ៊ុន មានស្ថានីយប្រេងឥន្ធនៈ កាល់តិច ចំនួន ២៥ កន្លែង ផ្សារលក់ទំនិញ Star Mart® ចំនួន ១៧កន្លែង ហាង Coffee Plus ចំនួន ១៤ កន្លែងក្នុងប្រទេសកម្ពុជា។ ផលិតផលប្រេងមានដូចជាប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron® ប្រេងម៉ាស៊ូត កាល់តិច ជាមួយ Techron® និងប្រេងរំអិល Havoline® និង Revtex® ដែលមាននៅគ្រប់ស្ថានីយប្រេងឥន្ធនៈ កាល់តិច ទាំងអស់របស់យើង។ www.caltex.com/kh
ទំនាក់ទំនង: Som Sovathara
ប្រធានផ្នែកកិច្ចការសាជីវកម្ម / ម៉ាកសញ្ញា
ឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីត
ទូរស័ព្ទៈ (៨៥៥)២៣២២៣៣៥៥ Ext.១១០៨
ទូរសារៈ (៨៥៥)២៣២២៣៥៩៩
អ៊ីមែលៈ somsovathara@chevron.com



