Ronaldo ខកចិត្តជាមួយនឹងលោក Florentino Perez ស្របពេលដែលក្លឹបបិសាចក្រហម Manchester United នឹងដាក់សំណើរសុំទិញរូបគេនៅក្នុងរដូវក្ដៅខាងមុខ
- March 30, 2018
ក្លឹបបិសាចក្រហម Manchester United នឹងផ្ដល់សំណើរសុំទិញខ្សែប្រយុទ្ធ Cristiano Ronaldo ពីក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវក្ដៅខាងមុខនេះ។

យោងតាមការរាយការណ៍របស់សារពត៌មាន Diario Gol បានអោយដឹងថា៖ ខ្សែប្រយុទ្ធ Cristiano Ronaldo មានការខកចិត្តចំពោះលោក Florentino Perez ដែលជាប្រធានក្លឹបអធិរាជសរ Real Madrid ដែលជាអ្នកបដិសេធមិនព្រមបន្ដកុងត្រាថ្មីជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ។
ក្លឹបបិសាចក្រហម Manchester United សង្ឃឹមថានឹងទទួលបានប្រយោជន៍ខ្លះនៅក្នុងការផ្ដល់សំណើរសុំទិញខ្សែប្រយុទ្ធ Cristiano Ronaldo នេះ។ ក្រុមហ៊ុន Chevrolet គ្រោងនឹងឧបត្ថម្ភប្រាក់ទៅកាន់ក្លឹបបិសាចក្រហម Manchester United ក្នុងការទិញខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្នុងរដូវក្ដៅខាងមុខនេះ។ លើសពីនេះទៅទៀតក្លឹបបិសាចក្រហម Manchester United សន្យានឹងផ្ដល់ប្រាក់ឈ្នួលពលកម្មអោយខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងមួយឆ្នាំ 30លានអឺរ៉ូ។

បុត្រ
ប្រភព៖ Goal
- Share This Post:






