ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្លៀងធ្លាក់ខ្លាំងតាំងពីយប់មិញ ហើយប្រព័ន្ធលូបញ្ចេញទឹកហូរមិនទាន់ធ្វើឲ្យផ្លូវមួយចំនួននៅក្រុងសៀមរាបលិចលង់

    BY Khmernote Media September 14, 2019
    ភ្លៀងធ្លាក់ខ្លាំងតាំងពីយប់មិញ ហើយប្រព័ន្ធលូបញ្ចេញទឹកហូរមិនទាន់ធ្វើឲ្យផ្លូវមួយចំនួននៅក្រុងសៀមរាបលិចលង់

    យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់យប់មិញក្នុងកម្រិតបរិមាណ ១០៨.២ មម បណ្តាលឲ្យប្រព័ន្ធលូបញេ្ចញទឹកហូរមិនទាន់បង្កឲ្យលិចលង់នូវហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងមួយចំនួន ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

    សូមរំលឹកថាឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបានអូសបន្លាយកាត់ប្រទេសថៃ ឡាវ និងវៀតណាម ហើយបច្ចុប្បន្នបានរំកិលចុះមកក្រោមកាត់លើប្រទេសកម្ពុជា ដែលធ្វើឲ្យអាកាសធាតុប្រែប្រួលដូចខាងក្រោម៖

    ១- ចាប់ពីថ្ងៃទី ១២-១៩ ខែកញ្ញា នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណកើនឡើងជាលំដាប់ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ដែលអាចបណ្តាលឲ្យបណ្តាខេត្តមួយចំនួនប្រឈមនឹងជំនន់ទឹកភ្លៀង

    ២- ចាប់ពីថ្ងៃទី ១៥-១៩ ខែកញ្ញា បណ្តារាជធានី-ខេត្ត ដែលអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀងមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តជាប់មាត់សមុទ្រ៕

    ប្រភព និងរូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម/SeyHa

    Share This Post:
    MPO4D jitutoto mpo4d Mpoplay