ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ចែករំលែកវិធីសាស្រ្តសម្រកទម្ងន់ជាង ៧០ គីឡូ ដោយមិនបាច់ទៅក្លឹបហាត់ប្រាណ

    BY Khmernote Media September 14, 2019
    បុរសម្នាក់ចែករំលែកវិធីសាស្រ្តសម្រកទម្ងន់ជាង ៧០ គីឡូ ដោយមិនបាច់ទៅក្លឹបហាត់ប្រាណ

    បុរសជនជាតិម៉ាឡេស៊ីម្នាក់កំពុងធ្វើឲ្យមនុស្សធាត់ៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយគាត់បានអះអាងតាមបណ្តាសង្គមរបស់គាត់ថា គាត់អាចស្រកទម្ងន់អស់ ៧៥ គីឡូក្រាមដោយមិនចាំបាច់ទៅក្លឹបហាត់ប្រាណនោះទេ។ បុរសដែលទទួលបានជោគជ័យខ្ពស់ក្នុងការសម្រកទម្ងន់នេះមានឈ្មោះថា Deepan Kanagendran អាយុ ៣៣ ឆ្នាំ ហើយគាត់បានរៀបរាប់អំពីដំណើរការនៃការសម្រកទម្ងន់តាមបណ្តាញសង្គមរបស់គាត់ថា​៖ កាលពីមុនគាត់មានទម្ងន់ខ្លួនរហូតដល់ ១៣៤ គីឡូក្រាម ហើយគាត់ចង់ផ្លាស់ប្តូររូបរាងណាស់តែគាត់តែងគេចវេសពីការចាប់ផ្ដើមរហូត។ នៅថ្ងៃមួយពេលដែលគាត់ទៅទិញអាវយឺតហើយមិនអាចរកទំហំត្រូវនឹងដងខ្លួនគាត់នោះទើបគាត់មានអារម្មណ៍ថា វាដល់ពេលហើយដែរគាត់ត្រូវទៅហាត់ប្រាណ។ ​គាត់បានទៅក្លឹបប្រាណជាច្រើនកន្លែង តែលទ្ធផលហាក់មិនល្អប្រសើរទាល់តែសោះ ហើយគាត់ក៏បោះបង់វាចោល។

    ក្រោយមកគាត់បានផ្លាស់ប្តូរទម្លាប់ហាត់ប្រាណមួយ ដោយគាត់តាំងចិត្តហាត់ប្រាណនៅផ្ទះម្នាក់ឯងតាមវិធី ដែលឪពុករបស់គាត់ធ្លាប់បានធ្វើកាលពីគាត់នៅរស់មានជីវិត ព្រោះឪពុករបស់គាត់ធ្លាប់ជាអតីតកីឡាកររត់ប្រណាំងអាជីពម្នាក់។ ទម្លាប់នៃការហាត់ម្នាក់ឯងនៅផ្ទះគឺគាត់ផ្ដើមដោយការលើកដុំដែក អាហ្វង់ (Push Up) លោតបើកដៃបើកជើងឲ្យអស់ (Star Jumps) កាច់ក្បាលពោះ (Sit Up) ហើយថ្ងៃខ្លះគាត់ក៏ឆ្លៀតចេញពីរត់ក្រៅផ្ទះផងដែរ។ ដើម្បីផ្លាស់ប្តូរបរិយាកាសពេលខ្លះគាត់បានបើកមើលវីដេអូក្នុង YouTube និងបើកចម្រៀងស្ដាប់បណ្តើរផងពេលហាត់ប្រាណម្តងៗ ហើយការហាត់ប្រាណទាំងអស់នេះត្រូវធ្វើឡើងយ៉ាងតិច ២០ នាទីក្នុងមួយថ្ងៃ។

    ក្រៅតែពីហាត់ប្រាណគាត់បានធ្វើរឿងដ៏សំខាន់មួយទៀតគឺប្តូររបបអាហារ។ គាត់បានបោះបង់ចោលទម្លាប់ញ៉ាំគ្រឿងស្រវឹង ភេសជ្ជមានរសជាតិផ្អែមខ្លាំង អាហារមានជាតិប្រៃខ្លាំង ជាតិខ្លាញ់ កាត់បន្ថយបាយតែញ៉ាំបន្លែជំនួស ញ៉ាំសាច់គ្មានខ្លាញ់ ញ៉ាំទឹកច្រើន (អាចប្រហែលជា ៣ លីត្រក្នុងមួយថៃ) និងគេងឲ្យបានគ្រប់គ្រាន់ (៨​ ម៉ោងក្នុងមួយថ្ងៃ)។ ទម្លាប់នេះត្រូវបានគាត់ធ្វើរាល់ថ្ងៃហើយក្នុងរយៈពេល ៦ ខែគាត់ទទួលបានលទ្ធផលជាទីគាត់ប្រសើរ ហើយរហូតមកទល់នឹងពេលនេះគាត់នៅតែបន្តធ្វើវាដដែលខណៈទម្ងន់ខ្លួនរបស់គាត់ស្ថិតនៅចន្លោះត្រឹម ៦១-៦៣ គីឡូក្រាមប៉ុណ្ណោះ (ការឡើងចុះនៃទម្ងន់ក្នុងចន្លោះនេះគឺអាស្រ័យលើរបបអាហារបស់គាត់)៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay