ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មកស្គាល់ស្លាកលេខឡាន ដែលថ្លៃជាងគេក្នុងការដេញថ្លៃលក់នៅប្រទេសថៃ

    BY Khmernote Media September 16, 2019
    មកស្គាល់ស្លាកលេខឡាន ដែលថ្លៃជាងគេក្នុងការដេញថ្លៃលក់នៅប្រទេសថៃ

    ថៃ៖ ស្លាកលេខរថយន្ត ៩៩៩៩ បានក្លាយទៅជាស្លាកលេខ ដែលមានតម្លៃខ្ពស់បំផុតក្នុងកម្មវិធីដេញថ្លៃស្លាកលេខប្រចាំឆ្នាំក្នុងប្រទេសថៃ។ តាមសារព័ត៌មានថៃបានរាយការណ៍ការ កម្មវិធីដេញថ្លៃស្លាកលេខប្រចាំឆ្នាំ ២០១៩ នេះត្រូវបានរៀបចំឡើងដោយការិយាល័យដឹកជញ្ជូនផ្លូវគោកនៅក្នុងខេត្តភូកេតប្រទេសថៃ។ ក្នុងកម្មវិធីនេះមានស្លាកលេខសម្រាប់ដាក់ដេញថ្លៃចំនួន ៣០១ លេខ ខណៈមានអ្នកចុះឈ្មោះចូលរួមដេញថ្លៃមានចំនួនរហូតដល់ ៣៣៩ នាក់។

    ស្លាកលេខដែលមានតម្លៃខ្ពស់បំផុតគឺស្លាកលេខ ៩៩៩៩ ជាមួយនឹងតម្លៃ ៧១០,០០០ បាត (២៣,៤៤៧ ដុល្លារអាមេរិក)។ គួរបញ្ជាក់ជូនថា កម្មវិធីដេញថ្លៃស្លាកលេខសម្រាប់ប្រើប្រាស់លើរថយន្តឯកជនខ្នាតតូច (រថយន្តមានកៅអីមិនលើសពី ​៧) នេះត្រូវបានគេរៀបចំឡើងចំនួន ១៥ ដងរួចមកហើយ ហើយប្រាក់ដែលបានមកពីការដេញថ្លៃត្រូវបានប្រគល់ជូនទៅមូលធិនិ ដើម្បីសុវត្ថិភាពចរាចរណ៍សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពឬយុទ្ធការណ៍ផ្សេងៗក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក។

    បើតាមរបាយការណ៍បានបង្ហាញថា រហូតមកទល់នឹងពេលនេះមូលធិនិដើម្បីសុវត្ថិភាពចរាចរណ៍បានទទួលប្រាក់សរុបចំនួន ៣០៦ លានបាត (១០ ១០៥ ៦៥០ ដុល្លារអាមេរិក) ហើយពីកម្មវិធីដេញថ្លៃស្លាកលេខនេះ៕

    អត្ថបទ៖ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay