ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃឈរក្នុងលំដាប់ទី៦ ជាប្រទេសមានប្រព័ន្ធថែទាំសុខភាពល្អបំផុតរបស់ពិភពលោក

    BY autoadmin September 14, 2019
    ប្រទេសថៃឈរក្នុងលំដាប់ទី៦ ជាប្រទេសមានប្រព័ន្ធថែទាំសុខភាពល្អបំផុតរបស់ពិភពលោក

    ក្រសួងសុខាភិបាលបាននិយាយថា ប្រទេសថៃកំពុងទទួលបានការទទួលស្គាល់ទូទាំងពិភពលោក ចំពោះគុណភាពនៃសេវាកម្មថែទាំសុខភាពរបស់ខ្លួន បន្ទាប់ពីទស្សនាវដ្តីអាមេរិក CEOWORLD បានដាក់ចំណាត់ថ្នាក់លេខ៦ ឱ្យថៃនៅក្នុងបញ្ជី ប្រទេសដែលមានប្រព័ន្ធថែទាំសុខភាពល្អបំផុតឆ្នាំ២០១៩។ រដ្ឋមន្រ្តីសុខាភិបាលសាធារណៈ Anutin Charnvirakul បានសាទរចំណាត់ថ្នាក់នេះ ដែលជាការបង្ហាញពីភាពជោគជ័យរបស់ប្រទេសក្នុងការអភិវឌ្ឍវិស័យសុខាភិបាលរបស់ខ្លួន។

    យោងតាម ​​CEOWORLD ដែលបានចុះផ្សាយបញ្ជីកាលពីដើមខែ ប្រទេសថៃស្ថិតក្នុងចំណោមបណ្តាប្រទេសអាស៊ីមួយចំនួន ដែលអាចឈានដល់លំដាប់កំពូលទាំង១០ របស់ពិភពលោកក្នុង ឆ្នាំ២០១៩ រួមជាមួយកូរ៉េខាងត្បូងដែលស្ថិតនៅលំដាប់ទី២ និងជប៉ុនឈរនៅលេខ៣។

    ភាគច្រើនបណ្តាប្រទេសក្នុងអ៊ឺរ៉ុបបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីនេះ ដោយមានប្រទេសអូទ្រីស ឈរនៅចំណាត់ថ្នាក់ទី៤ បន្ទាប់មកប្រទេសដាណឺម៉ាក (លេខ៥) អេស្បាញ (លេខ៧) បារាំង (លេខ៨) និងបែលហ្ស៊ិក (លេខ៩) និងអូស្រ្តាលី ឈរនៅចំណាត់ថ្នាក់លេខ១០។ ស្ថិតិនេះមានការចូលរួមពីប្រទេសចំនួន ៨៩ ហើយតៃវ៉ាន់គឺជាប្រទេសលំដាប់កំពូលទី១ ដែលមានសេវាកម្មថែទាំសុខភាពល្អបំផុត៕

    អត្ថបទ៖ លីដា

    Share This Post: