Real Madrid នឹងចូលរួមប្រជែងគ្នាជាមួយនឹងក្លឹបបិសាចក្រហម Manchester United ក្នុងការតាមប្រមាញ់ខ្សែការពារ Samuel Umtiti
- March 30, 2018
ក្លឹបអធិរាជសរ Real Madrid បានចូលរួមប្រជែងគ្នាជាមួយក្លឹបបិសាចក្រហម Manchester United ក្នុងការតាមប្រមាញ់ខ្សែការពារ Samuel Umtiti របស់ក្លឹបអ្នកមានបុណ្យ Barcelona។

យោងតាមការបញ្ជាករបស់សារពត៌មាន Diario Gol បានបញ្ជាក់អោយដឹងថា៖ ខ្សែការពារ Samuel Umtiti មានការខកចិត្តជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ដែលមិនព្រមតាមបំណងរបស់គេក្នុងការដំឡើងប្រាក់ឈ្នួលពលកម្មអោយរូបគេក្នុងមួយឆ្នាំ 9លានអឺរ៉ូ។ ប៉ុន្ដែពេលនេះខ្សែការពារ Samuel Umtiti កំពុងត្រូវបានក្លឹបបិសាចក្រហម Manchester United តាមចែចូវហើយក្លឹបបិសាចក្រហម Manchester United សន្យាថានឹងផ្ដល់ប្រាក់ឈ្នួលពលកម្មអោយខ្សែការពារ Samuel Umtiti ក្នុងមួយឆ្នាំ 9លានអឺរ៉ូ ដូចអ្វីដែល Umtiti ដាក់សំណើរសុំដំឡើងប្រាក់ឈ្នួលនៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona។
ពេលនេះក្លឹបអ្នកមានបុណ្យ Barcelona កំពុងមានភាពតានតឹងមែនទែនចំពោះបញ្ហាខ្សែការពារ Samuel Umtiti ស្របពេលនេះក្លឹបអធិរាជសរ Real Madrid ក៏មានបំណងចង់បានខ្សែការពារសញ្ជាតិបារាំងរូបនេះដូចគ្នា។ ក្លឹបអធិរាជសរ Real Madrid នឹងចូលរួមប្រជែងគ្នាជាមួយនឹងក្លឹបបិសាចក្រហម Manchester United ក្នុងការដណ្ដើមខ្សែការពារ Samuel Umtiti នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ តម្លៃខ្លួនរបស់ខ្សែការពារ Samuel Umtiti គឺមានតម្លៃដល់ទៅ 60លានអឺរ៉ូ។

បុត្រ
ប្រភព៖ Goal
- Share This Post:






