ប៉ូលីសចរាចរណ៍ចិនប្រើប្រាស់ដ្រូន ដើម្បីជួយកំណត់អ្នកបំពានច្បាប់ និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍
ប្រទេសចិនតែងតែជាអ្នកដឹកនាំក្នុងការអនុវត្តបច្ចេកវិទ្យា និងការអនុវត្តច្បាប់យ៉ាងទំនើប។ ជាក់ស្ដែងថ្មីៗនេះចិនទើបតែបានបញ្ចេញប៉ូលីសចរាចរណ៍រ៉ូបូត ដែលមានសមត្ថភាពបញ្ជូនរូបភាព និងផ្ដល់ដំណឹងផ្សេងៗ ហើយឥឡូវនេះពួកគេមានទាំងដ្រូន (Drone) បន្ថែមទៀត ដើម្បីពង្រឹងសន្តិសុខ និងរាយការណ៍ចរាចរណ៍ពីលើអាកាសថែមទៀតផង។
នៅក្នុងវីដេអូបានបង្ហាញថា វាបានចាប់រូបភាពបុរសម្នាក់ ដោយជិះម៉ូតូគ្មានពាក់មួកសុវត្ថិភាពនោះទេ ហើយភ្លាមនោះក៏មានសំឡេងស្រែកឡើងថា៖ “កំលោះសង្ហានៅលើម៉ូតូអគ្គិសនីខ្មៅ ពាក់អាវពណ៌បៃតង និងមានវែនតា – សូមពាក់មួកសុវត្ថិភាពរបស់អ្នក!”។

វីដេអូមួយនោះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីបណ្ដាញសង្គមចិន Weibo ផងដែរ។ ដ្រូននេះត្រូវបានគេឱ្យដឹងថា អាចហោះចម្ងាយ ៥០ម៉ែត្រ ពីគោលដៅក្នុងរយៈពេល ៣០នាទី ហើយដូននេះកាន់កាប់ដោយមន្ត្រីប៉ូលីសចរាចរណ៍ចំនួន ១០នាក់ ក្នុងមួយគ្រឿង។ គោលដៅនៃការបង្ហោះគឺដើម្បីឆែកផ្លាកលេខ ចាប់មុខសញ្ញាបំពានច្បាប់ចរាចរណ៍ និងចាប់អ្នកមិនពាក់មួយជាដើម៕


អត្ថបទ៖ លីដា