ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីបាញ់សត្វខ្ទីង និងប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់

    BY Khmernote Media September 14, 2019
    ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីបាញ់សត្វខ្ទីង និងប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់

    ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យចំនួន១រូប ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេម៉ង់ ចាប់ឃាត់ខ្លួនបានភ្លាមៗ នៅក្នុងលំនៅឋានពាក់ព័ន្ធនឹងករណីបរបាញ់សត្វខ្ទីងដោយខុសច្បាប់។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនសង្ស័យ ឋិតក្នុងភូមិពូចារ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

    ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះចប់ ហាញ ភេទប្រុស ជាជនជាតិព្នង មានទីលំនៅបច្ចុប្បន្នភូមិពូងោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាឪពុកក្មេករបស់ជនដៃដល់ដែលបានរត់គេចខ្លួនបាត់។ វត្ថុតាងដែលដកហូតបានរួមមាន អាវុធអាកាស្វ័យបត់ចំនួន០១ដើមនិងគ្រាប់ចំនួន០៩គ្រាប់ សាច់សត្វខ្ទីងស្រស់ចំនួន៣០គីឡូក្រាម សាច់ខ្ទីងចម្អិនឆ្អិនចំនួន០១ឆ្នាំង និងអាវុធកែច្នៃ(កាំភ្លើងខ្យល់) ចំនួន២ដើម។ បច្ចុប្បន្នមន្រ្តីជំនាញកំពុងសាកសួរជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី និងកំពុងស្វែងរកជនដៃដល់និងបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់៕

    ប្រភព៖ មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay