កីឡា

Arsenal កំពុងជួយ Dembele ស្វែងរកផ្លូវចាកចេញពីទឹកដី Camp Nou នៅក្នុងរដូវកាលក្រោយ

BY
Khmernote Media
March 30, 2018

ការមកដល់របស់ខ្សែប្រយុទ្ធ Antoine Griezmann នៅក្នុងរដូវកាលក្រោយនេះអាចនឹងធ្វើអោយអនាគតរបស់ខ្សែប្រយុទ្ធ Ousmane Dembele កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល ខណៈដែលក្លឹបកាំភ្លើងធំ Arsenal កំពុងរង់ចាំការដេញថ្លៃខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បន្ទាប់ពីជាសះស្បើយពីរបួសពេលនេះ Dembele កំពុងស្វែងរកដំណែង 11នាក់ដំបូងនៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona តែប្រសិនបើខ្សែប្រយុទ្ធ Antoine Griezmann មកដល់នៅក្នុងរដូវកាលក្រោយមែននោះ ខ្សែប្រយុទ្ធ Dembele ច្បាស់ណាស់អាចនឹងមានឈ្មោះជាកីឡាករបម្រុងច្រើនជាងជាប់ឈ្មោះជម្រើសដំបូងរបស់ក្លឹប។

យោងតាមការបញ្ជាក់របសសារពត៌មាន Don Balon បានចេញផ្សាយអោយដឹងថា៖ ក្លឹបកាំភ្លើងធំ Arsenal កំពុងតាមចែចូវខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះអោយចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងរដូវកាលក្រោយ ប៉ុន្ដែក្លឹបកាំភ្លើងធំ Arsenal ផ្ដល់សំណើរសុំទិញ Dembele ក្នុងតម្លៃផ្ទេរតែ 60លានអឺរ៉ូ តែប៉ុណ្ណោះ។ ការចំណាយតិចតូចបែបនេះធ្វើអោយ Barcelona អាចនឹងស្ទាក់ស្ទើរក្នុងការលក់ Dembele ព្រោះតម្លៃ 60លានអឺរ៉ូ នេះបានត្រឹមតែតម្លៃពាក់កណ្ដាលដែល Barcelona ទិញ Dembele ពីក្លឹប Borussia Dortmund តែប៉ុណ្ណោះ។

បុត្រ

ប្រភព៖​ Goal 

 

Share This Post: