ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ដ្រីម្នាក់យល់សប្តិថា លេបចិញ្ចៀនចូលពោះ លុះពេលភ្ញាក់ឡើងក៏បាត់ចិញ្ចៀនពីម្រាមដៃពិតមែន

    BY autoadmin September 16, 2019
    ស្ដ្រីម្នាក់យល់សប្តិថា លេបចិញ្ចៀនចូលពោះ លុះពេលភ្ញាក់ឡើងក៏បាត់ចិញ្ចៀនពីម្រាមដៃពិតមែន

    ស្ត្រីម្នាក់មកពីសាន់ឌីហ្គោត្រូវបានធ្វើការវះកាត់ភ្លាម បន្ទាប់ពីយល់សប្តិថា នាងត្រូវបង្ខំចិត្តលេបចិញ្ចៀនភ្ជាប់ពាក្យរបស់នាង ហើយភ្ញាក់ឡើងក៏បានដឹងថា នាងពិតជាបានលេបវាមែន។ ស្ដ្រីម្នាក់នោះឈ្មោះថា Jenna Evans កំពុងដេកលក់យ៉ាងស្កប់ស្កល់នៅយប់កាលពីថ្ងៃអង្គារ ហើយក៏បានយល់សប្តថា នាង និងគូដណ្តឹងឈ្មោះ Bobby បានជិះរថភ្លើងមួយ ហើយបានជួបនឹងពួក “មនុស្សអាក្រក់” ហើយក្នុងអំឡុងពេលប្រយុទ្ធគ្នា លោក Bobby បានប្រាប់នាងថា នាងត្រូវលេបចិញ្ចៀនភ្ជាប់ពាក្យដើម្បីការពារវាពីពួកអាក្រក់ទាំងនោះ។

    ក្រោយពេលនាងក្រោកឡើងក៏ឃើញថា បាត់ចិញ្ចៀនពីដៃពិតមែន ហើយនាងក៏បានប្រាប់រឿងរ៉ាវដល់គូដណ្ដឹងរបស់នាង។ ពួកគេក៏បាននាំគ្នាទៅមន្ទីរពេទ្យ ហើយនៅពេលនាងស្គេន X-ray លទ្ធផលបង្ហាញថា ចិញ្ចៀននោះពិតជានៅក្នុងពោះពិតមែន។ ប៉ុន្តែដោយសារតែចិញ្ចៀននោះធ្វើឱ្យនាងឈឺចាប់ពិបាកទ្រាំខ្លាំងពេក ទើបពួកគេសម្រេចឱ្យនាងវះកាត់មិនចាំឱ្យមានធ្លាក់ចេញពីទ្វារធំខ្លួនឯងនោះទេ។ នាង Jenna Evans បានវះកាត់យ៉ាងជោគជ័យ ហើយនាងសប្បាយចិត្តខ្លាំងណាស់ ព្រោះនាងអាចយកចិញ្ចៀនភ្ជាប់ពាក្យបានមកវិញ៕

    អត្ថបទ៖ លីដា

    Share This Post: