ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុង New York ហាមឃាត់ដាច់ខាតមិនឲ្យមានការលក់បារីអេឡិចត្រូនិកឡើយ

    BY autoadmin September 16, 2019
    ទីក្រុង New York ហាមឃាត់ដាច់ខាតមិនឲ្យមានការលក់បារីអេឡិចត្រូនិកឡើយ

    ទីក្រុង New York សហរដ្ឋអាមេរិក បានផ្លាស់ប្តូរចលនាថ្មីក្នុងការហាមឃាត់ការលក់បារីអេឡិចត្រូនិក ដែលមានរសជាតិឈ្ងុយឆ្ងាញ់ បន្ទាប់ពីមានករណីធ្វើឱ្យមនុស្សស្លាប់ និងបញ្ហាសួតជាច្រើនជាមួយអ្នកប្រើប្រាស់។ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិងកំពុងអំពាវនាវឱ្យមានការហាមឃាត់ពីសហព័ន្ធផងដែរ ប៉ុន្តែអភិបាលក្រុង New York លោក Andrew Cuomo បានប្រកាសពី “សកម្មភាពប្រតិបត្តិបន្ទាន់” ដើម្បីចាប់ផ្ដើមប្រមូលពួកវាចេញពីធ្នើរដាក់លក់ទាំងនោះឱ្យបានឆាប់បំផុត។

    លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “អ្នកផលិតបារីអេឡិចត្រូនិករសជាតិផ្លែឈើ និងស្ករគ្រាប់ ត្រូវបានកំណត់គោលដៅដោយចេតនាទៅដល់យុវជន ហើយថ្ងៃនេះយើងកំពុងចាត់វិធានការដើម្បីបញ្ចប់វា”។ ទន្ទឹមនឹងនេះដែរហាងដែលខិលខូចមួយចំនួនកំពុងលក់ផលិតផលបន្លំទៅយុវជនដែលមិនទាន់គ្រប់អាយុ ដូច្នេះយើងកំពុងតែពង្រឹងការអនុវត្តច្បាប់ ហើយពួកអ្នកលក់ទាំងនោះនឹងត្រូវចាប់ខ្លួន ថែមទាំងអាចជាប់ការចោទប្រកាន់ផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: