ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រលានយន្តហោះហុងកុងប្រកាសពីការធ្លាក់ចុះប្រចាំខែយ៉ាងគំហុកនៃអ្នកទេសចរ ដែលឆ្លងកាត់តាមជើងហោះហើររបស់ខ្លួន

    BY autoadmin September 16, 2019
    ព្រលានយន្តហោះហុងកុងប្រកាសពីការធ្លាក់ចុះប្រចាំខែយ៉ាងគំហុកនៃអ្នកទេសចរ ដែលឆ្លងកាត់តាមជើងហោះហើររបស់ខ្លួន

    អាកាសយានដ្ឋានអន្តរជាតិហុងកុង បានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងបំផុតប្រចាំទសវត្សរ៍ ជាមួយនឹងការធ្លាក់ចុះ ១២.៤% ឬយ៉ាងហោចណាស់ស្មើនឹងអ្នកដំណើរ ៨៥០,០០០នាក់ នៅក្នុងខែសីហា ខណៈការប្រឆាំងនឹងរដ្ឋាភិបាលបានដណ្តើមកាន់កាប់ទីក្រុង នេះបើយោងតាមតួលេខដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ អាជ្ញាធរអាកាសយានដ្ឋានបាននិយាយថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃអ្នកដំណើរភាគច្រើនចេញពីប្រទេសចិន អាស៊ីអាគ្នេយ៍ និងតៃវ៉ាន់ ដែលវាបានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ទីក្រុងហុងកុងក៏ត្រូវបានរាយការណ៍ពីការថយចុះរហូតដល់ ៤០% នៃចំនួនភ្ញៀវទេសចរក្នុងខែសីហាផងដែរ។

    អាកាសយានដ្ឋានបាននិយាយថា ខ្លួនបានដឹកអ្នកដំណើរចំនួន ៥.៩៩លាននាក់ នៅក្នុងខែសីហា ដែលជាការធ្លាក់ចុះចំនួនអ្នកធ្វើដំណើរ ៨៥១,០០០នាក់ បើប្រៀបធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះគឺជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីខែមិថុនា ឆ្នាំ២០០៩ ដែលកាលនោះវាបានធ្លាក់ចុះ ១៨.៩%។ ការព្រួយបារម្ភពីចំណូលអ្នកដំណើរ គឺបង្ហាញឱ្យឃើញច្បាស់នៅថ្ងៃទី១២ និង ១៣ ខែសីហា នៅពេលក្រុមអ្នកតវ៉ាបង្កឱ្យមានការបិទអាកាសយានដ្ឋានហុងកុង និងការលុបចោលជើងហោះហើរជិត ១០០០ ៕

    អត្ថបទ៖ លីដា

    Share This Post: