ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌា បង្កើតកម្មវិធីប្រកួតផោម អ្នកដែលបញ្ចេញខ្យល់បានឮ និងយូរជាងគេ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ប្រមាណ២០០ដុល្លារអាមេរិក

    BY autoadmin September 17, 2019
    ឥណ្ឌា បង្កើតកម្មវិធីប្រកួតផោម អ្នកដែលបញ្ចេញខ្យល់បានឮ និងយូរជាងគេ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ប្រមាណ២០០ដុល្លារអាមេរិក

    ថ្មីៗនេះប្រទេសឥណ្ឌាបានបង្កើតការប្រកួតប្រជែងយ៉ាងចម្លែកមួយ ដែលមានឈ្មោះថា What The Fart – ឬ WTF ហើយគ្រោងនឹងប្រារព្ធកម្មវិធីនេះនៅក្នុងរដ្ឋ Gujarat នៅចុងសប្តាហ៍ខាងមុខនេះ។ អ្នកចូលរួមនឹងមានពេល ៦០វិនាទី ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ ហើយអ្នកដែលអាចបញ្ចេញខ្យល់បានឮបំផុត និងយូរបំផុត នឹងទទួលបានពានរង្វាន់ជាសាច់ប្រាក់ចំនួន ១៥,០០០រូពី ដែលប្រហែល ២០០ដុល្លារអាមេរិក។

    ការពិតបើយើងស្ដាប់មើលទៅវាដូចជារឿងគួរឱ្យអស់សំណើច និងថ្មីសន្លាងបន្ដិច​ ប៉ុន្តែអ្នកចំរៀងក្នុងស្រុក និងជាអ្នកបង្កើតព្រឹត្តិការណ៍ឈ្មោះ Yatin Sangoi អាយុ ៤៨ឆ្នាំ បាននិយាយថា ហេតុផលគឺវាលើសពីនេះទៅទៀត គឺគាត់ចង់ផ្លាស់ប្តូរបទដ្ឋានវប្បធម៌។ គាត់បាននិយាយថា គាត់ធ្លាប់ត្រូវបានគេសើចនៅពេលដែលគាត់បានផោមយ៉ាងឮ ហើយអ្នកទាំងនោះចំអកឱ្យគាត់ថា ប្រសិនមានការប្រកួតគាត់នឹងឈ្នះ។

    គ្រប់គ្នាតែងតែគិតថា ការផោមវាគួរឱ្យខ្ពើមរអា ប៉ុន្ដែលោក Yatin Sangoi ចង់ប្ដូរវាឱ្យទៅជារឿងធម្មតាវិញ ព្រោះរឿងបែបនេះគ្មាននរណាទប់បាននោះទេ។ យោងតាមកាសែត Hindustan Times មានប្រជាជនជាង ៥០នាក់ បានចុះឈ្មោះ និងបង់ថ្លៃឈ្នួលរួចហើយ ដោយមានការចូលរួមទាំងបុរស និងស្ត្រី៕

    អត្ថបទ៖​ លីដា

    Share This Post: