ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមកំពុងព្យាយាមបញ្ឈប់ កុំឱ្យមានការបរិភោគសាច់ឆ្កែតទៅទៀត

    BY autoadmin September 17, 2019
    វៀតណាមកំពុងព្យាយាមបញ្ឈប់ កុំឱ្យមានការបរិភោគសាច់ឆ្កែតទៅទៀត

    ក្រុមឃ្លាំមើលបានអះអាងថា ការបរិភោគសាច់ឆ្កែមិនមែនជារឿងចម្លែកទេនៅវៀតណាម ខណៈពេលដែលការបរិភោគសាច់ឆ្កែក៏មិនខុសច្បាប់នោះដែរ ថ្វីបើតាមពិតទៅសាច់ឆ្កែ គឺមិនសាកសមសម្រាប់ជាអាហាររបស់មនុស្ស។ ក្រុមប្រឹក្សាភិបាលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ហានិភ័យសុខភាពដែលទាក់ទងនឹងការបរិភោគសាច់ឆ្កែរួមមាន៖ ពពួកប៉ារ៉ាស៊ីតដែលអាចប៉ះពាល់ដល់សរីរាង្គខាងក្នុង ឬឯសារធាតុគីមីដែលត្រូវបានគេដាក់បំពុលសត្វឆ្កែ ក៏នឹងគំរាមកំហែងដល់អ្នកដែលបរិភោគសាច់ទាំងនោះផងដែរ។

    ក្រុមប្រឹក្សាភិបាលបាននិយាយនៅលើគេហទំព័ររបស់ខ្លួនកាលពីសប្តាហ៍មុនថា៖ “ការបរិភោគសាច់ឆ្កែមិនមែនជាទម្លាប់ល្អទេ ដូច្នេះប្រជាជនគួរតែបោះបង់វា ជាពិសេសនៅក្នុងយុគសម័យនៃការធ្វើសមាហរណកម្មអន្តរជាតិ”។ ការប្រើប្រាស់សាច់ឆ្កែនៅប្រទេសវៀតណាមបានក្លាយជាគោលដៅនៃយុទ្ធនាការសុខុមាលភាពសត្វនាពេលកន្លងមក ហើយសម្ព័ន្ធមិត្តការពារសត្វអាស៊ីបានប៉ាន់ប្រមាណថា សត្វចំនួន ៥លានក្បាល ត្រូវបានសម្លាប់ និងបរិភោគនៅក្នុងប្រទេសនេះជារៀងរាល់ឆ្នាំ។

    ទោះយ៉ាងណាការបរិភោគសាច់ឆ្កែគឺមានជាទូទៅនៅទីក្រុងហាណូយ ដែលគេប៉ាន់ប្រមាណថា រដ្ឋធានីជានេះជម្រករបស់ឆ្កែ និងឆ្មាជិត ៥០០,០០០ក្បាល ក៏ដូចជាភោជនីយដ្ឋាន និងហាងប្រហែល ១,០០០កន្លែង ដែលកំពុងលក់សាច់របស់ពួកវា៕

    អត្ថបទ៖ លីដា

    Share This Post: