ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកចិត្តបងប្រុស! ក្មេងអាយុ ១១ឆ្នាំម្នាក់នេះ តែងតែក្រោកពីព្រលឹមទៅលក់បន្លែ ដើម្បីរកលុយមើលជំងឺប្អូនប្រុសដែលកើតមហារីក

    BY autoadmin September 18, 2019
    ទឹកចិត្តបងប្រុស! ក្មេងអាយុ ១១ឆ្នាំម្នាក់នេះ តែងតែក្រោកពីព្រលឹមទៅលក់បន្លែ ដើម្បីរកលុយមើលជំងឺប្អូនប្រុសដែលកើតមហារីក

    ថ្មីៗនេះក្នុងរឿងទាក់ទងនឹងសុខភាពមួយនៅប្រទេសចិន បានកំពុងធ្វើឱ្យអ្នកលេងបណ្ដាញមានការកោតសរសើរនូវទឹកចិត្តក្មេងប្រុសម្នាក់ ដែលគាត់តែងតែក្រោកពីព្រលឹម ដើម្បីជួយរកប្រាក់សម្រាប់មើលប្អូនតូចដែលកំពុងមានជំងឺមហារីក។ ក្មេងប្រុសនេះមានឈ្មោះថា Yan Yihang អាយុ ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ មកពីខេត្តហឺណាន នៃទីក្រុងរូចូវ។ Yan តែងតែក្រោកពីដំណេកនៅម៉ោង ៥ព្រឹករៀងរាល់ព្រឹកដើម្បីចូលទៅក្នុងទីក្រុង ហើយលក់បន្លែមួយចំនួនមុនពេលបន្ដធ្វើដំណើរទៅសាលារៀន។

    ក្មេងប្រុសមិនអាចរកលុយបានច្រើនពីការលក់បន្លែនោះទេ ប៉ុន្តែអ្វីដែលគាត់រកបានគឺទឹកចិត្ត និងការយកចិត្តទុកដាក់សម្រាប់ប្អូន។ ប្អូនប្រុសតូចរបស់ Yan មានអាយុ ៧ឆ្នាំ ត្រូវបានគេរកឃើញថា មានជំងឺមហារីកឈាមកាលពី៤ឆ្នាំមុន។ រហូតមកដល់បច្ចុប្បន្នក្រុមគ្រួសាររបស់គាត់បានចំណាយប្រាក់ជាង ៧០០,០០០យ័ន (ជាង ៩៨,៧០០ដុល្លារអាមេរិក) សម្រាប់ការព្យាបាលរបស់គាត់។ Yan និយាយថា គាត់មិនចង់ពឹងផ្អែកលើការអាណិតអាសូររបស់អ្នកដទៃទេ ហើយផ្ទុយទៅវិញគ្រួសាររបស់ពួកគេព្យាយាមរកលុយដោយខ្លួនឯង។

    Yan មានបំណងតែមួយគត់ គឺចង់ឱ្យប្អូនរបស់ខ្លួនជាសះស្បើយចេញពីការរកលុយដោយខ្លួនគាត់។ គាត់ចង់ឱ្យប្អូនឆាប់ជា ដើម្បីបានទៅរៀនជាមួយគ្នា ហើយកាលពីឆ្នាំមុនគាត់ក៏ទើបតែបរិច្ចាគខួរឆ្អឹងឱ្យប្អូនផងដែរ ដោយសារក្នុងគ្រួសារគ្មាននរណាមានខួរឆ្អឹងត្រូវគ្នាជាមួយប្អូនរបស់គាត់៕

    អត្ថបទ៖ លីដា

    Share This Post: