កីឡា

ចុះបង្ក្រាបទីតាំងចែកចាយគ្រឿងញៀននៅតំបន់ទីលានចាក់សំរាម ឃាត់ខ្លួនបានជនសង្ស័យចំនួន២៥នាក់

BY
Khmernote Media
September 18, 2019

ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៩ម៉០០នាទី ចំនុចភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការឯកភាពពី លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចូលរួមសហការណ៍

ជាមួយកំលាំងគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ សរុបចំនួន១២០នាក់ ចុះរដ្ឋបាលលើទីតាំងចែកចាយគ្រឿងញៀនក្នុងតំបន់ទីលានចាក់សំរាម ស្ថិតក្នុងភូមិ ព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជាលទ្ធផលក្នុងកិច្ចប្រត្តិបត្តការរួមមាន ឃាត់ខ្លួនជនសង្ស័យ ចំនួន ២៥ នាក់ ស្រី ០៦នាក់ ពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀន ដកហូតវត្ថុតាងក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ២១ កញ្ចប់ថង់ (២កញ្ចប់ធំ) និង សម្ភារៈវេចខ្ចប់ និងសម្រាប់ជក់គ្រឿងញៀនមួយចំនួន បច្ចុប្បន្នជនសង្ស័យទាំង២៥នាក់ បាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: