អ័ព្ទកខ្វក់កំពុងវាយលុកដល់ទីក្រុងហាណូយរបស់វៀតណាម នៅក្នុងកម្រិតមួយដែលមិនមានសុវត្ថិភាព
វៀតណា៖ អ្នកជំនាញនិយាយថា គុណភាពខ្យល់នៅក្នុងទីក្រុងហាណូយបានអន់ថយក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ហើយទំនងជាមិនមានភាពប្រសើរឡើងទេនៅប៉ុន្មានថ្ងៃខាងមុខទៀត។ សន្ទស្សន៍គុណភាពខ្យល់របស់ទីក្រុង (AQI) ត្រូវបានកត់ត្រានៅត្រឹម ១៣៦ កាលពីល្ងាចថ្ងៃអង្គារ ដោយស្ថានីយត្រួតពិនិត្យអាកាសចំនួន ១១កន្លែងដែលរាយប៉ាយពាសពេញទីក្រុង។

IQAir AirVisual ដែលជាមជ្ឈមណ្ឌលត្រួតពិនិត្យគុណភាពខ្យល់មានមូលដ្ឋាននៅប្រទេសស្វីស ដែលបង្កើតទិន្នន័យពីស្ថានីយ៍ត្រួតពិនិត្យតាមដានមូលដ្ឋាន និងពេលវេលាជាក់ស្តែងសាធារណៈបានកត់ត្រាកម្រិត AQI របស់ទីក្រុងហាណូយនៅត្រឹម ១៥២ កាលពីព្រឹកថ្ងៃពុធ ដែលធ្វើឱ្យទីក្រុងនេះក្លាយជាទីក្រុងដែលត្រូវបានបំពុលបំផុតទី៧ លើពិភពលោក។ វាបានប្រើប្រាស់ទិន្នន័យពីស្ថានីយ៍ត្រួតពិនិត្យចំនួន ៣ នៅក្នុងទីក្រុង។
IQAir AirVisual ក៏បានព្យាករណ៍ថា គុណភាពខ្យល់អាក្រក់របស់ទីក្រុងហាណូយនឹងមានរហូតដល់ចុងសប្តាហ៍។ យោងតាមស្ថានីយ៍ត្រួតពិនិត្យផ្លូវអាកាសបានឱ្យដឹងថា ពេញមួយថ្ងៃអាទិត្យ និងថ្ងៃច័ន្ទកម្រិត AQI នៅតែថេរក្នុងកម្រិត ១៧០។ ហើយមានពេលមួយនៅព្រឹកថ្ងៃអង្គារ កម្រិត AQI របស់ទីក្រុងហាណូយ ត្រូវបានគេកត់ត្រានៅកម្រិត ១៨៥ ដែលដេញពីក្រោយម៉ាឡេស៊ីបន្ដិចប៉ុណ្ណោះ៕

អត្ថបទ៖ លីដា