ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្របារាំងព្រមានថា ផែនដីនឹងកាន់តែកើនឡើងកម្ដៅ ហើយមនុស្សស្លាប់ដោយសារអាកាសធាតុក្ដៅនឹងក្លាយជារឿងធម្មតា

    BY autoadmin September 18, 2019
    អ្នកវិទ្យាសាស្ត្របារាំងព្រមានថា ផែនដីនឹងកាន់តែកើនឡើងកម្ដៅ ហើយមនុស្សស្លាប់ដោយសារអាកាសធាតុក្ដៅនឹងក្លាយជារឿងធម្មតា

    អ្នកវិទ្យាសាស្ត្របារាំងកំពុងព្រមានថា រលកកម្តៅដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងវាយប្រហារទូទាំងប្រទេសនៅអ៊ឺរុបក្នុងរដូវក្តៅថ្មីៗនេះ អាចក្លាយជាបទដ្ឋានធម្មតាមួយក្នុងរយៈពេល ៣០ឆ្នាំខាងមុខ ប្រសិនបើការប្រែប្រួលអាកាសធាតុពិភពលោកមិនត្រូវបានគេអើពើ។ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវិទ្យាសាស្ត្រ និងវិទ្យាស្ថានជាតិបារាំងបានចេញផ្សាយលទ្ធផលស្រាវជ្រាវរបស់ខ្លួនកាលពីថ្ងៃអង្គារនេះ។ ក្នុងសេណារីយ៉ូដែលអាក្រក់បំផុតប្រសិនបើគ្មានការដោះស្រាយនោះទេ សីតុណ្ហភាពជាមធ្យមក្នុងពិភពលោកអាចកើនឡើង ៧អង្សាសេ នៅចុងសតវត្សរ៍នេះ។

    វាគឺច្រើនជាងការព្យាករណ៍កាលពីឆ្នាំ២០១៥ ចំនួន ២អង្សាសេ ដែលកាលនោះវាត្រូវបានចងក្រងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ឬ IPCC។ ក្រុមអ្នកស្រាវជ្រាវបានបន្ថែមថា ការឡើងកម្ដៅផែនដីនឹងមិនត្រូវបានបញ្ឈប់នោះទេ លុះត្រាតែមានវិធានការណ៍តបតណាមួយគ្រប់គ្រាន់។ ពួកគេបានព្រមានថា រលកកម្តៅរដូវក្តៅថ្មីៗនៅប៉ារីស ដែលធ្វើឱ្យមានសីតុណ្ហភាពឡើងដល់ ៤០អង្សាសេ និងស្រដៀងគ្នាកាលពី ឆ្នាំ២០០៣ ដែលបានសម្លាប់មនុស្សជិត ២០,០០០នាក់ អាចនឹងក្លាយជារឿងធម្មតានៅឆ្នាំ២០៥០៕

    អត្ថបទ៖ លីដា

    Share This Post: