ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ័ព្ទពុលនៅឥណ្ឌូនេស៊ីមានភាពគ្រោះថ្នាក់ខ្លាំងបំផុត ដែលសូម្បីតែបក្សីក៏ពុលស្លាប់ និងធ្លាក់ពីលើអាកាសយ៉ាងគួរឱ្យអាណិត

    BY autoadmin September 18, 2019
    អ័ព្ទពុលនៅឥណ្ឌូនេស៊ីមានភាពគ្រោះថ្នាក់ខ្លាំងបំផុត ដែលសូម្បីតែបក្សីក៏ពុលស្លាប់ និងធ្លាក់ពីលើអាកាសយ៉ាងគួរឱ្យអាណិត

    ដូចដែលយើងដឹងហើយថា ភ្លើងឆេះព្រៃ និងចម្ការដូងប្រេងនៅកោះ Kalimantan និង Sumatera របស់ប្រទេសឥណ្ឌូនេស៊ី កំពុងបង្កជាអ័ព្ទពុលពេញកោះនេះ ហើយវាថែមទាំងវាយប្រហារដល់ប្រទេសជិតខាងផងដែរ ជាមួយនឹងកម្រិតខ្យល់កខ្វក់ក្នុងកម្រិតមួយដែលគឹហៅថា “គ្មានសុវត្ថិភាពដល់សុខភាព”។ អ័ព្ទនេះមិនត្រឹមតែជះឥទ្ធិពលដល់យើងដែលជាមនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កផលប៉ះពាល់ដល់សត្វដូចគ្នា ព្រោះភាគច្រើនពួកវាកំពុងបាត់បង់ជម្រក។

    អ្វីដែលគួរឱ្យសោកស្តាយនោះគឺថា ពួកវាមួយចំនួនដូចជាសត្វបក្សីជាដើម គឺមិនអាចហោះហើរដោយសេរីទៀតទេ ពីព្រោះអ័ព្ទកំពុងតែសម្លាប់ពួកវា។ ក្នុងនោះផងដែរក៏មានការបង្ហោះមួយនៅក្នុងបណ្ដាញសង្គម Twitter បានបង្ហាញពីបក្សីបានធ្លាក់ពីលើអាកាស ហើយស្លាប់លើដីយ៉ាងរង្គាលដោយសារតែអ័ព្ទអាក្រក់កំពុងបំផ្លាញជីវិតរបស់ពួកវា។ លោកអ្នកអាចមើលវីដេអូនៅខាងក្រោមនេះ៖

    អត្ថបទ៖ លីដា

    Share This Post: