ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេដឹកនាំហុងកុងនិយាយថា គាត់នឹងទៅជួបធ្វើការសន្ទនាជាមួយអ្នកតវ៉ាដោយផ្ទាល់ ដើម្បីរកវិធីសម្រាលភាពតានតឹងក្នុងទីក្រុង

    BY autoadmin September 19, 2019
    មេដឹកនាំហុងកុងនិយាយថា គាត់នឹងទៅជួបធ្វើការសន្ទនាជាមួយអ្នកតវ៉ាដោយផ្ទាល់ ដើម្បីរកវិធីសម្រាលភាពតានតឹងក្នុងទីក្រុង

    មេដឹកនាំហុងកុងបាននិយាយកាលពីថ្ងៃអង្គារថា អ្នកស្រីនឹងចូលរួមដោយផ្ទាល់ជាមួយក្រុមរបស់អ្នកស្រី ដើម្បីធ្វើការសន្ទនាជាមួយសហគមន៍នៅសប្តាហ៍ក្រោយ ខណៈពេលដែលអ្នកស្រីបានអំពាវនាវម្ដងហើយម្តងទៀតឱ្យបញ្ឈប់នូវអំពើហឹង្សា ដែលបានធ្វើឱ្យទីក្រុងមានភាពចលាចលអស់រយៈពេលជាង ៣ខែមកនេះ។ អ្នកស្រី Carrie Lam បាននិយាយថា សម័យប្រជុំដំបូងនៃកិច្ចពិភាក្សានឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ ដោយគាត់បន្ថែមថា វគ្គទាំងនេះនឹងបើកតាមដែលអាចធ្វើទៅបានដោយសមាជិកសាធារណៈអាចចុះឈ្មោះចូលរួមបាន។

    ចលនាបាតុកម្មប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស ដែលនឹងអនុញ្ញាតឱ្យបុគ្គលដែលជាប់ទោសពីបទឧក្រិដ្ឋទៅកាត់ទោសនៅប្រទេសចិនបានចាប់មានតាំងពីពេលអ្នកស្រីប្រកាសពីសេចក្ដីព្រាងច្បាប់ ហើយចាប់តាំងពីពេលនោះមកវាបានក្លាយជាចលនាប្រឆាំងរដ្ឋាភិបាលទូលំទូលាយ ដែលជំរុញឱ្យមានសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះ។ ថ្មីបើសេចក្ដីព្រាងបានលុបចោលទៅវិញទាំងស្រុង ប៉ុន្តែវាយឺតពេលទៅហើយទម្រាំតែអ្នកស្រីយល់ព្រមលុបវាចេញ៕

    អត្ថបទ៖ លីដា

    Share This Post: